ទិដ្ឋភាពនៅក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភាសាធារណរដ្ឋអាមេនី
រដ្ឋាភិបាលនៃសាធារណរដ្ឋអាមេនីបានស្នើឱ្យធ្វើវិសោធនកម្មច្បាប់ស្តីពី ភារកិច្ចរដ្ឋ ដើម្បីសម្រួលដល់ដំណើរ ការនាំចេញទំនិញក្នុងពេលអនុវត្តន៍សកម្មភាពរបស់សហគ្រិនភាពខ្នាតតូច និងមធ្យម។ គំនិតផ្តួចផ្តើមនេះ ត្រូវបានពិនិត្យ និងពិភាក្សានៅក្នុងដំណាក់កាលទី១ នៃកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ លោក Vahan Kerobyan រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចប្រទេសអាមេនី បានថ្លែងថា វិសោធនកម្មច្បាប់នេះនឹង ផ្តល់ឱកាសដល់គ្រឹះស្ថានសេដ្ឋកិច្ចទាំងអស់ មិនឱ្យបង់ពន្ធគយលើទំនិញជាច្រើនប្រភេទ ដែលត្រូវបាននាំចេញ ពីសាធារណរដ្ឋអាមេនី តាមរយៈក្រុមហ៊ុនដឹកជញ្ជូនមួយទៅក្រុមហ៊ុនមួយទៀតដែលចាំទទួល ដោយភ្ជាប់ជា មួយនូវឯកសារដឹកជញ្ជូន និងតម្លៃពន្ធគយសរុប ដែលមិនលើស ១ លានដ្រាម (រូបិយប័ណ្ណអាមេនី)៕
http://www.parliament.am/news.php?cat_id=2&NewsID=16330&year=2022&month=03&day=23&lang=eng
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម