ទិដ្ឋភាពទូទៅ ក្នុងសភានៃសាធារណរដ្ឋតួកគី
សភានៃសាធារណរដ្ឋតួកគីបានប្រកាសជាផ្លូវការថា សភាសម្រាកវិស្សមកាលរហូតដល់ថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២៣។ នេះបើតាមការផ្សព្វផ្សាយក្នុងសៀវភៅរាជកិច្ច។ ការសម្រេចដូចខាងលើបានធ្វើឡើង ក្នុងអំឡុងពេលនៃសម័យប្រជុំលើកទី១៦ កាលពីថ្ងៃទី១៤ ខែកក្កដាបានបញ្ជាក់ថា វិស្សមកាលសភាបាន ចាប់ផ្តើមពីថ្ងៃទី១៥ ខែកក្កដា ហើយសភានឹងកោះប្រជុំនៅថ្ងៃទី០១ ខែតុលា។ ក្នុងអំឡុងពេលវិសមកាល អនុញ្ញាតឱ្យសមាជិកសភាសម្រាក និងត្រូវចូលក្នុងក្រុមវិញនៅមុនពេលសភាបន្តសកម្មភាពឡើងវិញ។
ឯកសារដ៏សំខាន់មួយ នៅក្នុងរបៀបវារៈនៅមុនពេលសភាវិស្សមកាល នោះគឺសេចក្តីព្រាងច្បាប់ស្តី ពីថវិកា ដែលក្នុងនោះមានការដាក់បញ្ចូលស្នើដំឡើងប្រាក់បៀវត្សរ៍ និងប្រាក់សោធននិវត្តរបស់មន្រ្តីរាជ ការផងដែរ។ គួរបញ្ជាក់ផងដែរថា សភាតួកគីបានកោះប្រជុំជាលើកដំបូង កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៣ ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកសភាថ្ងៃទី១៤ ខែឧសភា និងបន្ទាប់ពីពិធីសច្ចាប្រណិ ធានចូលកាន់តំណែងរបស់សមាជិកសភានីតិកាលថ្មីទាំង ៦០០រូប…៕
https://www.hurriyetdailynews.com/parliament-announces-recess-until-october-184740
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម