ហាងលក់សាច់សត្វសុនខ ១ កន្លែង ក្នុងប្រទេសវៀតណាម
កិច្ចប្រជុំតុមូលស្តីពី ការប្រយុទ្ធប្រឆាំងការប្រើប្រាស់ និងការជួញដូរសាច់សត្វសុនខ និងសាច់សត្វឆ្មា ត្រូវបានរៀបចំឡើងដោយមូលនិធិសត្វសុនខអន្តរជាតិ (Soi Dog Foundation International) និងទីភ្នាក់ងារវិទ្យាសាស្ត្រកែប្រែឥរិយាបថ និងសង្គម (Intelligentmedia) ជាមួយរដ្ឋសភាវៀតណាម កាលពីសប្តាហ៍មុន។ ព្រឹត្តិការណ៍នេះ មានសមាជិកសភាចូលរួមចំនួន ៥០ រូប, មន្ត្រីរដ្ឋាភិបាល និងអ្នកឯកទេសជាច្រើនរូបទៀតមកពីក្រសួង-ស្ថាប័ននានា ដើម្បីចូលរួមដោះស្រាយបញ្ហាសំខាន់ៗ និងបន្ទាន់។
តាមការប៉ាន់ស្មាន សត្វសុនខ ៥ លានក្បាល និងឆ្មា ១ លានក្បាល ត្រូវបានគេសម្លាប់យកសាច់យ៉ាងព្រៃផ្សៃក្នុងមួយឆ្នាំៗក្នុងប្រទេសវៀតណាម។ អង្គការសុខភាពពិភពលោកបានព្រមានថា ការជួញដូរ ការសម្លាប់ និងការប្រើប្រាស់សត្វទាំងនេះ បានបង្កឱ្យមានគ្រោះថ្នា្កក់ដល់សុខភាពសាធារណៈ រួមទាំង បង្កឱ្យមានជំងឺ trichinellosis ដែលកើតចេញពីអ្នកបរិភោគសាច់សត្វឆៅ, ជំងឺអាសន្នរោគ (cholera), ជំងឺឆ្កែឆ្កួត (rabies) ដែលកំពុងតែបន្តសម្លាប់ប្រជាពលរដ្ឋប្រហែល ៧០ នាក់ រៀងរាល់ឆ្នាំ ក្នុងប្រទេសវៀតណាម។ ទោះបីជាប្រជាពលមួយចំនួនបង្កើនការប្រយុទ្ធប្រឆាំងដើម្បីបញ្ឈប់ការសម្លាប់សត្វនេះយ៉ាងណាក្តី ក៏ក្រុមអ្នកនិយមមួយចំនួន នៅតែបន្តចាត់ទុកសាច់សត្វសុនខ និងសាច់សត្វឆ្មា ជាអាហារដ៏មានឱជារសបំផុតរបស់ខ្លួន ដែលលើកទឹកចិត្តដល់អ្នកជួញដូរបន្តធ្វើអាជីវកម្មនេះ។
កិច្ចប្រជុំពិភាក្សានេះ បានជំរុញឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅថែមទៀតលើការជួញដូរសាច់សត្វសុនខ និងសាច់សត្វឆ្មាក្នុងប្រទេសវៀតណាម។ កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាជុំវិញការគ្រប់គ្រងសត្វចិញ្ចិម និងក្របខណ្ឌច្បាប់ពាក់ព័ន្ធ។ លោក Nguyen Tuan Anh អនុប្រធានគណៈកម្មាធិការកិច្ចការសមាជិករដ្ឋសភា ដែលស្ថិតក្រោមឱវាទគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានោះបានថ្លែងថា «ការជួញដូរសាច់សត្វសុនខ និងសាច់សត្វឆ្មា និងការប្រើប្រាស់ គឺជារបៀបវារៈដែលកំពុងឡើងកម្តៅកាន់តែខ្លាំងឡើង»។ សុខុមាលភាពសត្វ គឺជាផ្នែកមួយនៃការត្រួតពិនិត្យរបស់រដ្ឋសភា។ វៀតណាមមានក្របខណ្ឌច្បាប់ពេញលេញលើបញ្ហានេះ ប៉ុន្តែ ការអនុវត្តនៅមានចន្លោះប្រហោងច្រើន។ បញ្ហានេះ ត្រូវបានលើកកម្ពស់គ្រប់កម្រិតក្នុងអាណត្តិរបស់រដ្ឋាភិបាលដ៏ខ្លីនេះ។
លើសពីនេះទៀត យុទ្ធនាការនៅតាមដងផ្លូវ ដែលបានកំណត់ គួរត្រូវបង្កើន ដើម្បីឱ្យតួអង្គដែលពាក់ព័ន្ធនានាយល់ថា ការពង្រឹងស្តង់ដាសុខុមាលភាពនេះ មិនគ្រាន់តែកែលម្អជីវិតរស់នៅរបស់សត្វប៉ុណ្ណោះទេ ប៉ុន្តែ ក៏ថែមទាំងអាចអប់រំផងដែរ ដល់សាធារណៈជនអំពីគ្រោះថ្នាក់នៃជំងឺ zoonotic ដែលឆ្លងពីសត្វទៅមនុស្ស ដែលពួកគេអាចនឹងប្រឈមនឹងជំងឺនេះ។ ជាងនេះទៅទៀតនោះ កេរ្តិ៍ឈ្មោះរបស់ជាតិក្នុងភពផែនដីកាន់តែស្រស់បំព្រងថែមទៀត។ លោក Anh គាំទ្រគំនិតផ្តួចផ្តើមឱ្យមាននវានុវត្តន៍ និងការប្រយុទ្ធប្រឆាំងនេះ ដើម្បីកាត់បន្ថយ និងបញ្ឈប់រាល់ការធ្វើជំនួញ និងប្រើប្រាស់សាច់សត្វសុនខ និងសាច់សត្វឆ្មាទាំងនេះ ក្នុងប្រទេសវៀតណាម…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ១៧-០៧-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.thephuketnews.com/vietnamese-national-assembly-members-to-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម