អគ្គលេខាធិការដ្ឋានសភានេប៉ាល់ស្នើឱ្យសមាជិកសភាគ្រប់រូបប្រកាសទ្រព្យសម្បត្តិលម្អិតរបស់ខ្លួន
រដ្ឋធានីកដ្ឋមណ្ឌូ៖ អគ្គលេខាធិការដ្ឋានសភានៃសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ បានជូនដំណឹង ស្នើ ឱ្យសមាជិកសភាគ្រប់រូប ប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធ ២០២២-២០២៣។ ច្បាប់ស្តីពី ការទប់ស្កាត់អំពើពុករលួយលេខ ២០៥៩ BS និងច្បាប់ស្តីពី គណៈកម្មការស៊ើបអង្កេតលើករណីរំលោភបំពាន របស់អាជ្ញាធរលេខ ២០៤៨ BS បានចែងថា សមាជិកសភាសហព័ន្ធគ្រប់រូប ត្រូវបញ្ជូនរបាយការណ៍ទ្រព្យសម្បត្តិ របស់ខ្លួនក្នុងរយៈពេល ៦០ ថ្ងៃ នៅចុងឆ្នាំសារពើពន្ធឆ្នាំ២០២៣ នេះ នេះបើយោងតាមបទប្បញ្ញត្តិនៃច្បាប់ ដដែលនេះ ដែលតម្រូវឱ្យប្រកាសទ្រព្យសម្បតិ្តលម្អិតរបស់ខ្លួន។ ខណៈពេលដែលបញ្ជូនរបាយការណ៍ទ្រព្យសម្បត្តិនេះ សមាជិកសភាគ្រប់រូបត្រូវបញ្ជាក់ឱ្យច្បាស់អំពីប្រភព ឬប្រវត្តិនៃទ្រព្យសម្បត្តិនោះ ក្នុងឈ្មោះផ្ទាល់ខ្លួន និងគ្រួសាររបស់ខ្លួន។ សម្រាប់ករណីនេះ ការិយាល័យអគ្គលេខាធិការដ្ឋានសភាបានកំណត់ថ្ងៃឈប់ ទទួលពាក្យ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣…៕
https://myrepublica.nagariknetwork.com/news/federal-parliament-secretariat-asks-mps-to-submit-their-property-details/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម