logo logo
banner1
(បញ្ហាបញ្ញាសិប្បនិម្មិត) ប្រធានក្រុមការងារវិទ្យាសាស្រ្ត និងបច្ចេកវិជ្ជារបស់សហភាពអន្តរសភា ថ្លែងថា៖ សមាជិកសភាត្រូវធ្វើការជាមួយអ្នកវិទ្យាសាស្រ្ត
 

ការវិវឌ្ឍលឿនរហ័សនៃបញ្ញាសិប្បនិម្មិត នាំឱ្យអ្នកជំនាញជាច្រើនធ្វើការព្រមានអំពីផលប៉ះពាល់របស់វាលើលទ្ធិប្រជាធិបតេយ្យ។ ក្នុងខ្លឹមសានេះ សហភាពអន្តរ​សភា​(IPU) កំពុងរៀបចំនូវអត្ថបទចំនួន៥ភាគ ចេញផ្សាយបន្តបន្ទាប់អំពីប្រធានបទនេះ។ ក្នុងអត្ថបទភាគទី២នេះ សហភាពអន្តរសភាបានសាកសួរ លោកDenis Naughten ប្រធានក្រុមការងារវិទ្យាសាស្រ្តនិងបច្ចេកវិទ្យារបស់សហភាពអន្តរសភា សុំយោ- បល់អំពីការយល់ឃើញរបស់លោកលើបញ្ហានេះ ដើម្បីចែករំលែកដល់សមាជិកសភា​ទូទាំងពិភពលោក។

សូមជម្រាបថាលោកNaughten គឺជាសមាជិកសភាសាធារណរដ្ឋអៀរឡង់ចាប់តាំងពីឆ្នាំ១៩៩៧ មកទល់នឹងបច្ចុប្បន្ន។ លោកNaughten ជាប្រធានក្រុមការងាររបស់​សហភាព​អន្តរសភាមួយរូប ពោរពេញដោយបទពិសោធន៍សំខាន់ៗ។ សហគ្រាសបច្ចេកវិទ្យាធំៗរបស់អឺរ៉ុបជាច្រើន មានទីស្នាក់ការកណ្តាលក្នុងប្រទេសអៀរឡង់ ក្នុងនោះ​ក៏មានក្រុមហ៊ុន Google ក្រុមហ៊ុនFacebook និងក្រុមហ៊ុនApple ផងដែរ។ អៀរឡង់ ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមាន​សេដ្ឋកិច្ចឌីជីតាលទំនើប​បំផុតនៅអឺរ៉ុប។ ដោយសារលោកNaughten ជាអតីតរដ្ឋមន្រ្តីក្រសួងគមនាគមន៍ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ដូច្នេះលោកក៏បានរួមចំណែកផងដែរ ដល់ការកសាងសេដ្ឋ​កិច្ចឌីជីតាល់​របស់​ប្រទេស​នេះ។

ទោះបីជាមានការព្រួយបារម្ភអំពីបញ្ហា ដែលបង្កឡើងដោយបញ្ញាសិប្បនិម្មិតក៏ដោយ ក៏លោកNaug hten នៅតែទទួលថាស្គាល់ថា បញ្ញាសិប្បនិម្មិតក៏ផ្តល់ឱ្យយើង​វិញ​ដែរនូវកាលានុវត្តភាពជាច្រើន។ លោកNaughtenថ្លែងថា៖”បញ្ញាសិប្បនិម្មិតបង្កប់ខ្លួនក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបង្កការគំរាមកំហែងខ្លាំងដល់ពិ ភពលោក។ ដូច្នេះ យើងចាំបាច់​ធ្វើ​ឱ្យ​មានតុល្យភាពរវាងការគំរាមកំហែង និងកាលានុវត្តភាព។” ក្នុងវិស័យសុខាភិបាល បញ្ញាសិប្បនិម្មិតជួយបង្កើនល្បឿននៃការធ្វើរោគវិនិច្ឆ័យ បង្កើតឱសថថ្មីដែលមាន​ប្រសិទ្ធភាពខ្លាំង និងនាំមកនូវឧបករណ៍សុខាភិបាលសម្រាប់ព្យាបាលពិការភាព។ បញ្ញាសិប្បនិម្មិត អាចនាំមកនូវរបកគំឃើញថ្មីក្នុងវិស័យម្ហូបអាហារ ដែលអាចជួយការពារ​ប្រជាពលរដ្ឋពីជំងឺឆ្លង កូវីដ-១៩ ជំងឺអេបូឡា និងជំងឺផ្សេងៗទៀត។

ប៉ុន្តែយើងក៏ត្រូវដោះស្រាយការប្រឈមដែរ។ ការប្រឈមនោះ គឺការធ្វើមានតុល្យភាពវាងកាលានុ វត្តភាព និងការគំរាមកំហែងនៃបញ្ញាសិប្បនិម្មិត។ បញ្ញាសិប្បនិម្មិត អាចបង្កើតនូវស្ថានភាពគ្រោះថ្នាក់មួយដែលកុំព្យូទ័រនឹងធ្វើការសម្រេចចិត្តជំនួសមនុស្ស គ្រប់បែបយ៉ាង។ លោកNaughten បានថ្លែងថា៖”យើង ត្រូវបង្កើតនូវប្រព័ន្ធត្រួត​ពិនិត្យនិងធ្វើឱ្យមានតុល្យភាព(check and balances) ហើយប្រព័ន្ធនេះត្រូវគ្រប់ គ្រងដោយមនុស្ស។

ជារឿយៗ បច្ចេកវិទ្យានិងនវានុវត្តន៍ មានការរីកចម្រើនលឿនជាងការតាក់តែងច្បាប់។ កាលពីជំនាន់ដែលលោកNaughtenធ្វើជារដ្ឋមន្រ្តីប្រទេសអៀរឡង់ កាលនោះការ​សម្លុតធ្វើបាប និងការំខានតាមប្រព័ន្ធអ៊ីនធឺណិត (onling bullying and harassment) បានក្លាយជាបញ្ហាដ៏ធំមួយ ពិសេសចំពោះមនុស្សវ័យ ក្មេង​ ប៉ុន្តែវាការលំបាកក្នុងការ​ប្រើប្រាស់វិធានការច្បាប់ដើម្បីលុបបំបាត់បញ្ហានេះ ដោយសារតែ បណ្តាញសង្គមមានការវិវឌ្ឍរហ័សខ្លាំងពេក។ លោកNaughten បានថ្លែងថា នៅពេលនោះរដ្ឋាភិបាលអៀរ ឡង់បានបង្កើតនូវកម្រងគោលការណ៍មួយ ហើយបង្កើតគណៈកម្មការថ្មីមួយទទួលបន្ទុកផ្នែកសុវត្ថិភាព  ប្រព័ន្ធអ៊ីនធឺណិត។ គណៈកម្មការនេះមានអំណាចចេញបទប្បញ្ញត្តិ ដើម្បីសម្របនិងបត់បែនទៅតាមការរីកចម្រើននៃបណ្តាញសង្គម។

បទពិសោធន៍នៅអឺរ៉ុប(European Experience)

ក្រុមការងារវិទ្យាសាស្រ្តនិងបច្ចេកវិទ្យារបស់សហភាពអន្តរសភា បាននិងកំពុងកសាងនូវធម្មនុញ្ញ អន្តរជាតិស្តីពីក្រមសីលធម៌វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (The International Charter on Ethics of Scie nce and Technology) ដើម្បីធានាថា ការអភិវឌ្ឍនិងការប្រើប្រាស់វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ប្រព្រឹត្តិទៅ​ប្រកបដោយភាព​ទទួលខុសត្រូវ និងចីរភាព។ ធម្មនុញ្ញនេះនឹងផ្តល់ជូនសភានៃប្រទេសនានា នូវកម្រងគោលការណ៍និងតម្លៃ (values) ដើម្បីប្រើប្រាស់ជាមគ្គុទេសន៍សម្រាប់កិច្ចការ​នីតិកម្មរបស់​ពួកគេ។

លោកNaugten រំពឹងថាធម្មនុញ្ញនេះ នឹងត្រូវបង្ហាញជូនក្នុងសន្និបាតសហភាពអន្តរសភា នាពេលបន្ទាប់ ក្នុងសាធារណរដ្ឋអង់ហ្គោឡា ប៉ុន្តែដំណើរការអាចនឹងមាន​រយៈពេល​យូរបន្តិច។ សំណួរបន្ទាប់គឺថាតើសហភាពអន្តរសភា នឹងមានវិធីអ្វីដើម្បីជួយប្រទេសនានា ក្នុងការប្រើប្រាស់ធម្មនុញ្ញនេះ? លោកNaug- ten បានថ្លែងថា៖ ”យើងបង្កើត​​នូវស្តង់ដារសម្រាប់កិច្ចការជាច្រើន ប៉ុន្តែយើងក៏ត្រូវជួយប្រទេសនានាផងដែរ ក្នុងការពង្រឹងសមត្ថភាពអនុវត្តស្តង់ដារទាំងនោះ។ ប្រទេសទាំងនោះ​ត្រូវការ​ធនធាន ត្រូវការសមត្ថភាព និងត្រូវការឧបករណ៍ជាច្រើន ដើម្បីអនុវត្តស្តង់ដារនេះ”។

ជាការជំរុញចិត្តក្នុងការអនុវត្តការងារនេះ លោកNaugten បានលើកឧទាហរណ៍អំពីក្រុមអ្នកជំនាញជាន់ខ្ពស់ផ្នែកបញ្ញារបស់សហភាពអឺរ៉ុប។ ក្រុមនេះបានបង្កើត​គោលការណ៍៧ចំណុចអំពីក្រមសីលធម៌ នៃភាពជឿទុកចិត្ត(Seven Ethical Guidelines)លើការបង្កើតបញ្ញាសិប្បនិម្មិត។ អ្នកបង្កើតបញ្ញាសិប្បនិម្មិតអាច​ប្រើប្រាស់​គោលណ៍ខាងលើនេះ ដើម្បីពិនិត្យផ្ទៀងផ្ទាត់នៅពេលបង្កើតឧបករណ៍ឬកម្មវិធីពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត។ សម្រាប់សមាជិកសភា សមាជិកសភាអាចប្រើគោលណ៍នេះ ជាមូលដ្ឋានមួយនៃការពិនិត្យលើច្បាប់នានាពាក់ព័ន្ធបញ្ញាសិប្បនិម្មិត។ លោកNaugten ថ្លែងថា៖ ”គោលការណ៍ទាំងនេះ មើលទៅ​គឺមានភាពត្រឹមត្រូវ។ សមាជិកសភាត្រូវ​យក​ឯកសារនេះ និងប្រើប្រាស់វាជាឯកសារគោល”។

ប្រាស្រ័យទាក់ទងឱ្យបានប្រសើរជាងមុន (Better Communication)

លោកNaugten ដែលជាអ្នកមានបទពិសោធន៍ផ្នែកការងារវិទ្យាសាស្រ្ត ដែរនោះ បានលើកឡើងថា សមាជិកសភា និងអ្នកវិទ្យាសាស្រ្ត ត្រូវរៀនទំនាក់ទំនងគ្នាឱ្យមាន​ប្រសិទ្ធ​ភាពជាងមុន។ អ្នកវិទ្យាសាស្រ្តមានចំណេះដឹង និងគតិបណ្ឌិតអនេក ដែលសភាត្រូវប្រើប្រាស់នូវធនធានទាំងនេះឱ្យបានប្រសើរជាងមុន ដើម្បីពិនិត្យឱ្យបានហ្មត់ចត់ នៅពេលនេះពិនិត្យពិភាក្សាលើសេចក្តីព្រាង ឬសេចក្តីស្នើច្បាប់។ លោកNau- gtenបានថ្លែងថា៖ ”អ្នកវិទ្យាសាស្រ្ត និងអ្នកនយោបាយមានចំណុចរួមដូចគ្នាច្រើន។ តួអង្គទាំងពីរនេះ សុទ្ធមានចេតនាដូចគ្នាឱ្យសង្គម និងប្រទេសរបស់យើង ជាកន្លែងប្រសើរជាងមុនសម្រាប់ការរស់នៅ”។ រឿងដែលខុសគ្នា និងក៏ជាប្រឈមដែរនោះ គឺតួអង្គទាំងពីរប្រើពាក្យពេចន៍ខុសគ្នា។ ដូច្នេះហើយ ទើបក្រុមការងារវិទ្យាសាស្រ្តនិងបច្ចេកវិទ្យារបស់សហភាពអន្តរសភា កំពុងដុតដៃដុតជើងជួយកាត់បន្ថយគម្លាត នៃការប្រាស្រ័យទាក់ទងរវាងតួអង្គទាំងពីរ។”

ជាចំណុចចាប់ផ្តើមនៃដំណោះស្រាយ សហភាពអន្តរសភា កំពុងធ្វើការជាសភាទូទាំងពិភពលោក ដែលក្នុងនោះ រួមមានសភាប្រទេសរូម៉ានី សភាសាធារណរដ្ឋស្លូវេនី និងសភា​សហព័ន្ធម៉ាឡេស៊ី ដើម្បីឱ្យមានកិច្ចសហការគ្នារវាងសមាជិកសភា និងសាស្រ្តាចារ្យនិងបញ្ញវន្តធំៗ លើប្រធានបទជាច្រើនដែលក្នុងនោះក៏រួមមាន​ប្រធានបទស្តីពី​គុណភាព​ខ្យល់ និងសន្តិសុខថាមពល ផងដែរ។ កិច្ចសហការនេះរួមមាន រួម មានការពិភាក្សា និងការផ្តល់ព័ត៌មានសំខាន់ៗ ដើម្បីជាធាតុចូលជូនសមាជិកសភា ធ្វើច្បាប់ឱ្យកាន់តែ​ល្អិត​ល្អន់ជាងមុន។

លោកNaugten បានលើកឡើងថា៖”ខ្ញុំសូមឱ្យសមាជិកសភាទូទាំងពិភពលោក មានទំនាក់ទំនងជិតស្និទ្ធជាមួយសហគមន៍អ្នកវិទ្យាសាស្រ្ត។ យើងចាំបាច់ត្រូវធ្វើការ​ជិតស្និទ្ធ​ជាមួយអ្នកវិទ្យាសាស្រ្ត៕”

http://ព័ត៌មានពីសហភាពអន្តរសភា(IPU) ១៦-០៧-២៣- តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/voices/2023-07/ai2-mps-need-engage-with-scientists-says-denis-naughten



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`