ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការស្តារ និងកសាងទីជនបទឡើងវិញ
រដ្ឋធានីប៉េកាំង៖ កាលពីថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំការស្តារ និងកសាងទីជនបទឡើងវិញតាមបែបប្រពៃណីចិន។
ការកត់សម្គាល់របស់លោកប្រធាន Wang បែបនេះ បានធ្វើឡើង ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំស្តីពី ការអភិវឌ្ឍទីប្រជុំជននៅទីជនបទ និងការដឹកនាំការស្តារ និងកសាងជនបទឡើងវិញ ក្នុងរដ្ឋធានីប៉េកាំង។ ថ្លែងបញ្ជាក់ពីស្មារតីទទួលខុសត្រូវខ្ពស់ និងបេសកកម្មនេះ លោកប្រធាន Wang បានអំពាវនាវឱ្យសភាប្រឹក្សានយោបាយប្រជាជនចិនចូលរួមចំណែកប្រកបដោយភាពឆ្លាសវៃ និងពង្រឹងការស្តារ និងកសាងទីជនបទ តាមបែបប្រពៃណីចិនឡើងវិញ។
លោកប្រធាន Wang បានថ្លែងទៀតថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ គួរតែធ្វើការស៊ើបអង្កេត និងសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅលើបញ្ហាប្រឈមធំៗនៅតំបន់ជនបទ និងវិស័យកសិកម្ម និងបញ្ហាប្រឈមជាក់ស្តែង ដែលបានលើកឡើងដោយក្រុមកសិករ ដើម្បីលើកទឹកចិត្តឱ្យសមាជិកគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្តល់នូវមតិណែនាំ និងសំណូមពរនានា។
លោកប្រធាន Wang បានលើកឡើងទៀតថា លើសពីនេះទៀត ត្រូវធ្វើការកែលម្អសុខុមាលភាពប្រជាជន និងជំរុញការស្តារ និងកសាងទីជនបទនៅទូទាំងប្រទេស។
លោក Liu Guozhong ឧបនាយករដ្ឋមន្ត្រីចិន និងជាសមាជិកការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានចូលរួម និងបានថ្លែងក្នុងកិច្ចប្រជុំនោះ។ លោក Liu បានសង្កត់ធ្ងន់ពីភាពចាំបាច់ដើម្បីពង្រឹងមូលនិធិសម្រាប់សន្តិសុខស្បៀងគ្រប់រណសិរ្ស សាមគី្គទាំងអស់ និងពង្រីកសមិទ្ធផលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ការអភវឌ្ឍប្រកបដោយគុណភាពខ្ពស់លើ ឧស្សាហកម្មនៅតំបន់ជនបទ។
កិច្ចប្រជុំនេះ ត្រូវបានចូលរួមដោយសមាជិកគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិនជាង ១០០ រូប និងទីប្រឹក្សានយោបាយសរុប ២៥ រូប និងអ្នកជំនាញដែលបានថ្លែងក្នុងកិច្ចប្រជុំនោះជាច្រើនរូបទៀត…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ១៤-០៧-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://english.news.cn/20230712/a24cfee78d954330a9df93628daff519/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម