ទិដ្ឋភាពរួម ក្នុងសភាអឺរ៉ុប
សមាជិកសភាអឺរ៉ុបបានអនុម័តផែនការ ដែលទទួលបានការព្រមព្រៀងរួចហើយជាមួយក្រុមប្រឹក្សា អឺរ៉ុបដែលបានកំណត់គោលដៅសន្សំសំចៃថាមពលថ្មី សម្រាប់ឆ្នាំ២០៣០ ដែលជាផ្នែកមួយនៃកិច្ចព្រម ព្រៀងបៃតងអឺរ៉ុប។ សេចក្តីព្រាងច្បាប់ខាងលើនឹងកំណត់គោលដៅសន្សំសំចៃថាមពលសម្រាប់ការប្រើប្រាស់ទាំងការប្រើប្រាស់ថាមពលបឋម និងចុងក្រោយនៅក្នុងសហភាពអឺរ៉ុប។ សភាអឺរ៉ុបបានអនុម័តសេចក្តី ព្រាងច្បាប់ក្នុងសំឡេងគាំទ្រ ៤៧១ ទល់នឹង១៤៧សំឡេង និងអនុបវាទ ១៧សំឡេង។ បន្ទាប់ពីនេះច្បាប់ នេះនឹងត្រូវទទួលការអនុម័តពីក្រុមប្រឹក្សារដ្ឋមន្រ្តីសហភាពអឺរ៉ុបផងដែរ មុនពេលចូលជាធរមាន។
ត្រឹមឆ្នាំ២០៣០ រដ្ឋជាសមាជិកសហភាពអឺរ៉ុប ត្រូវសន្សំសំចៃជាមធ្យម ១.៥% ក្នុងមួយឆ្នាំ។ ការសន្សំ ថាមពលប្រចាំឆ្នាំនឹងចាប់ផ្តើមពី ១.៣% រហូតដល់ដំណាច់ឆ្នាំ២០២៥ ហើយនឹងឈានឡើងបន្តិចម្តងៗ ដល់ ១.៩% រហូតដល់ដំណាច់ឆ្នាំ២០៣០។ គោលដៅសន្សំថាមពលនឹងសម្រេចបានតាមរយៈវិធានការ មូលដ្ឋានជាតិ និងតំបន់ ក្នុងវិស័យផ្សេងៗ ដូចជា រដ្ឋបាលសាធារណៈ អាគារ អាជីវកម្ម មជ្ឈមណ្ឌលទិន្ន ន័យ។ល។ សមាជិកសភាអឺរ៉ុបបានទទូចថា គម្រោងការនេះគួរតែគ្របដណ្តប់ជាពិសេសក្នុងវិស័យសាធា រណៈដែលនឹងត្រូវកាត់បន្ថយការប្រើប្រាស់ថាមពលចុងក្រោយរបស់ខ្លួនដល់ ១.៩% រៀងរាល់ឆ្នាំ…៕
https://theprint.in/world/european-parliament-adopts-new-rules-to-boost-energy-savings/1666933/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម