លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប
រាជធានីព្រុចស៊ែល៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ សភាអឺរ៉ុប (EP) បានអនុ ម័តរបាយកាណ៍មួយជាមួយនឹងផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយស្តីពីមធ្យោបាយ ក្នុងការដោះស្រាយ វិបត្តិសុខភាពនាពេលអនាគត ដោយផ្អែកលើមេរៀនទទួលបានពីជំងឺរាតត្បាតជាសកលកូវីដ-១៩។ សភាអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយថា សមាជិកសភាអឺរ៉ុប (MEPs) ចង់ពង្រឹងសហជីពសុខាភិបាល និងភាពធន់នៃប្រព័ន្ធសុខាភិបាលជាតិ សម្រាប់ការប្រឈមក្នុងថ្ងៃអនាគត។
កាលពីឆ្នាំ២០២២ គណៈកម្មាធិការពិសេសទទួលបន្ទុកជំងឺកូវីដ-១៩(COVI) បានវិភាគពីផល ប៉ះពាល់នៃវិបត្តិសុខភាព បានវាយតម្លៃពីប្រសិទ្ធភាពរបស់សហភាពអឺរ៉ុប (EU) វិធានការថ្នាក់ជាតិ និងបានផ្តល់អនុសាសន៍ជាក់លាក់ ដើម្បីដោះស្រាយចន្លោះគម្លាត និងភាពទន់ខ្សោយនៅក្នុងសកម្មរបស់សហភាពអឺរ៉ុប។ គណៈកម្មាធិការមួយនេះបានវាយតម្លៃ មិនត្រឹមតែផលប៉ះពាល់លើប្រព័ន្ធសុខាភិបាល និងយុទ្ធនាការចាក់ថ្នាំបង្ការប៉ុណ្ណោះទេ ប៉ុន្តែក៏បានវាយតម្លៃលើផលប៉ះពាល់លើសេដ្ឋកិច្ចយ៉ាងធំធេង ប៉ះពាល់លើនីតិរដ្ឋ និងប្រជាធិបតេយ្យ ព្រមទាំងការឆ្លើយតបជាអន្តរជាតិចំពោះជំងឺរាតត្បាតជាសកលកូវីដ-១៩។ សភាអឺរ៉ុបបានពិភាក្សាដេញដោល និងអនុម័តលើរបាយការណ៍ខាងលើ ក្នុងសំឡេងគាំទ្រ ៣៨៥ទល់នឹង១៩៣សំឡេង និងអនុបវាទ ៦៣សំឡេង។
ផែនទីបង្ហាញផ្លូវសម្រាប់សកម្មភាពនាពេលអនាគត មានវិសាលភាពលើវិស័យសំខាន់ៗចំនួន៤ រួមមាន៖ សុខាភិបាល ប្រជាធិបតេយ្យសិទ្ធិជាមូលដ្ឋាន ទិដ្ឋភាពសង្គមនិងសេដ្ឋកិច្ច និងការឆ្លើយតបជាសកល ចំពោះជំងឺរាតត្បាតជាសកល។ សំណើសំខាន់ៗរួមមាន ការពង្រឹងយុទ្ធសាស្រ្តស្វ័យភាពរបស់សហភាពអឺរ៉ុបសម្រាប់ឱសថ តម្លាភាពសម្រាប់សកម្មភាពលទ្ធកម្មរួម និងការត្រួតពិនិត្យពីសភាខ្លាំងជាងមុន ទាំង នៅកម្រិតសហភាពអឺរ៉ុប និងកម្រិតថ្នាក់ជាតិ សម្រាប់ការតាក់តែងច្បាប់បន្ទាន់ៗ។
លោកស្រី Kathleen Van Brempt ប្រធានគណៈកម្មាធិការពិសេសទទួលបន្ទុកជំងឺកូវីដ-១៩ (COVI) បានថ្លែងថា បន្ទាប់ពីនេះ គឺអាស្រ័យនៅលើគណៈកម្មការអឺរ៉ុបដែលត្រូវទទួលយកអនុសាសន៍ និងពិនិត្យពិភាក្សាលើសំណើរបស់យើង ដើម្បីបង្កើតនូវសហភាពអឺរ៉ុបមួយដែលមានភាពធន់នឹងវិបត្តិជាងមុនសម្រាប់ថ្ងៃអនាគត៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៤-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.news.cn/20230713/92fad240130f4373a78c81e3727616d7/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម