ទីស្នាក់ការរបស់សហភាពអ្នកកាសែតគុយបា
សហភាពអ្នកកាសែតគុយបា (UPEC) កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសថ្កោលទោស សេចក្តីសម្រេចដែលបានអនុម័តនាពេលថ្មីៗនេះរបស់សភាសហភាពអឺរ៉ុប ដោយ សារសេចក្តីសម្រេចនេះមានចេតនាការរារាំងវត្តមានរបស់សាធារណរដ្ឋគុយបា នៅឯកិច្ចប្រជុំកំពូល Celac-EU ។
សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបនេះបានសង្កត់ធ្ងន់ថា ក្រុមនយោបាយស្តាំនិយមជ្រុលហួសហេតុនៅក្នុងសភាអឺរ៉ុប បានអនុម័តសេចក្តីសម្រេចប្រឆាំងនឹងសាធារណរដ្ឋគុយបា ទាំងគ្មានសីលធម៌។ សេចក្តីព្រាងច្បាប់នេះ គឺជាច្បាប់ចម្លងដ៏កខ្វក់ពីអ្នកដែលតែងតែបង្ហាញខ្លួនរាល់ពេលដែលបណ្តាប្រទេស អឺរ៉ុប និងគុយបា សម្តែងការគាំទ្រ ការសន្ទនា និងគោលនយោបាយមិនជ្រៀតជ្រែក។ ប្រភេទនៃការជ្រៀត ជ្រែកនេះ ត្រូវបានប្រកាសថ្កោលទោសដោយសហភាពអ្នកកាសែតគុយបា ដែលជាផ្នែកមួយនៃសង្គម ស៊ីវិលគុយបា និងការការពារអត្ថិភាពនៃសហគមន៍នៃរដ្ឋអាមេរិកឡាទីន និងការ៉ាអ៊ីប (CELAC)។
អត្ថបទថ្កោលទោសបានរៀបរាប់ថា “ក្រុមនយោបាយស្តាំនិយមជ្រុលហួសហេតុដែលកំពុងព្យាយាម បង្វែរកិច្ចប្រជុំកំពូលទៅជាវេទិកាលេងសៀក ដោយមានបន្ទប់សម្រាប់ត្លុកកំប្លែង ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ១៤-០៧-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/07/13/cuban-journalists-denounce-european-parliaments-interference/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម