តំបន់ Schengen ជាតំបន់ធ្វើដំណើរចេញចូលដោយសេរីក្នុងសហភាពអឺរ៉ុប
កាលពីថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣ សភាអឺរ៉ុបបានអនុម័តនូវសេចក្តីសម្រេចមួយស្នើអនុញ្ញាត ឱ្យប្រទេសរូម៉ានី និងប៊ុលហ្គារីចូលក្នុងតំបន់ Schengen ត្រឹមដំណាច់ឆ្នាំ២០២៣។ សមាជិកសភាអឺរ៉ុប បានថ្លែងថា ប្រទេសទាំងពីរបានបំពេញរួចរាល់ហើយនូវល័ក្ខខ័ណ្ឌចាំបាច់ដើម្បីចូលក្នុងតំបន់ធ្វើដំណើរ ដោយសេរី និងបានស្នើដល់ក្រុមប្រឹក្សាអឺរ៉ុបយល់ព្រមទទួលយកការសុំចូលរបស់ប្រទេសទាំងនៅក្នុងឆ្នាំ ២០២៣នេះ។ សេចក្តីសម្រេចខាងលើទទួលបានការអនុម័តគាំទ្រក្នុងសំឡេង ៥២៦ ទល់នឹង៥៧សំឡេង និងអនុបវាទ ៤២សំឡេង។
សភាអឺរ៉ុបសោកស្តាយចំពោះការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអឺរ៉ុបកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដែលបដិសេធសមាជិកភាពរបស់ប្រទេសទាំងពីរ ដោយមិនបានបង្ហាញនូវយុតិ្តកម្មផ្លូវច្បាប់ណាមួយពាក់ ព័ន្ធនឹងលក្ខណៈវិនិច្ឆ័យនៃការសុំចូល។ សមាជិកសភាអឺរ៉ុបបានថ្លែងថា តំបន់ Schengen កាន់តែធំជាង មុនដោយគ្មានការត្រួតពិនិត្យឆ្លងព្រំដែននឹងធ្វើឱ្យសហភាពអឺរ៉ុបកាន់តែខ្លាំងជាងមុន គួរកត់ចំណាំថា រដ្ឋ ជាសមាជិកសហភាពអឺរ៉ុបទាំងអស់មានសិទ្ធិក្នុងការចូលរួមក្នុងតំបន់ Schengen នៅពេលណាដែលពួក គេបានត្រៀមរួចរាល់…៕
https://www.romania-insider.com/european-parliament-romania-schengen-accession-2023
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម