logo logo
banner1
សភាអឺរ៉ុប អនុម័តសេចក្តីព្រាងច្បាប់លើកកម្ពស់ឧស្សាហកម្មបន្ទះសៀគ្វី របស់សហភាពអឺរ៉ុប
 

ទីស្នាក់ការកណ្តាលសភាអឺរ៉ុប

កាលពីថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ សភាអឺរ៉ុបបានអនុម័តផែនការធានាការផ្គត់ផ្គង់បន្ទះ សៀគ្វី(ឈីប) របស់សហភាពអឺរ៉ុប ដោយលើកកម្ពស់ផលិតកម្ម និង នវានុវត្តន៍ ព្រមទាំងបង្កើតនូវវិធានការ បន្ទាន់ប្រឆាំងនឹងកង្វះខាតបន្ទះសៀគ្វី។ សភាអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយថា សេចក្តីព្រាងច្បាប់ ថ្មីនេះធ្វើឡើងដើម្បី បង្កើតនូវបរិយាកាសអំណោយផលដល់ការវិនិយោគបន្ទះសៀវគ្វី នៅក្នុងអឺរ៉ុប តាម រយៈនីតិវិធីផ្តល់ការអនុញ្ញាតបានលឿនជាងមុន និងទទួលស្គាល់ពីសារៈ សំខាន់នៃ បន្ទះសៀគ្វីតាមរយៈអ្វី ដែលហៅថាជា “លក្ខន្តិកៈជាតិដ៏សំខាន់ខ្ពស់បំផុត”។

សមាជិកសភាអឺរ៉ុបក៏បានធានាផងដែរនូវការផ្គត់ផ្គង់ទឹកប្រាក់ ៣.៣ពាន់លានអឺរ៉ូ សម្រាប់ការស្រាវ ជ្រាវ និងនវានុវត្តន៍ពាក់ព័ន្ធនឹងផលិតកម្មបន្ទះសៀគ្វីនៅក្នុងអឺរ៉ុប…៕

https://news.cgtn.com/news/2023-07-11/European-parliament-adopts-legislation-to-boost-EU-chips-industry-1lmfS85u4Y8/index.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`