សម័យប្រជុំរបស់សភាគុយបា
កាលពីថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃសភាអំណាចប្រជាជននៃសាធារណរដ្ឋគុយបា បានច្រានចោលសេចក្តីសម្រេចរបស់សភាសហភាពអឺរ៉ុប ដែលមានខ្លឹម សារជ្រៀតជ្រែក និងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសគុយបាយ៉ាងខ្លាំងហួសពីការពិត។
សេចក្តីថ្លែងការណ៍ខាងលើសង្កត់ធ្ងន់ថា សភាអឺរ៉ុបខ្វះសិទ្ធិអំណាចខាងសីលធម៌ នយោបាយ និងផ្លូវច្បាប់ក្នុង ការវិនិច្ឆ័យប្រទេសគុយបា។ សូមបញ្ជាក់ថា សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយកាលពីថ្ងៃ ពុធ ទី១២ ខែកក្កដា ដោយយោងទៅលើសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអឺរ៉ុប និងគណៈកម្មការអឺរ៉ុប ព្រមទាំងស្ថានភាពនៃកិច្ចសន្ទនានយោបាយ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងគុយបា បន្ទាប់ពីលោក Josep Borrell តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានអញ្ជើញធ្វើទស្សនកិច្ចនៅរដ្ឋធានីឡាហាវ៉ាន ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ គុយបា-សហភាពអឺរ៉ុប លើកទី៣។ ប្រទេសគុយបាបានប្រកាសថ្កោលទោសថា “សេចក្តីសម្រេច នេះបង្ហាញពីខ្លឹមសារខ្ពស់នៃការជ្រៀតជ្រែក វាបង្ខូចកេរ្តិ៍ឈ្មោះមិនត្រឹមតែការពិតរបស់គុយបា ប្រព័ន្ធច្បាប់ និងនីតិរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទំនាក់ទំនងដែលគុយបារក្សាជាមួយរដ្ឋផ្សេងទៀតក្នុងលក្ខណៈអធិប- តេយ្យ ស្របតាមច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹង”។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ការជជែកដេញដោល ដែលជាមូលដ្ឋានគ្រឹះសម្រាប់សេចក្តីសម្រេចនេះ បង្ហាញពីការចោទប្រកាន់មនោគមវិជ្ជាយ៉ាងខ្លាំងពីសំណាក់ក្រុមសមាជិកសភាអឺរ៉ុបខាងអភិរក្សនិយម និងស្តាំនិយមមួយចំនួន ដែលមានទំនាក់ទំនងជាមួយអ្នកនយោបាយខាងគណបក្សប្រឆាំងរបស់ប្រទេសគុយបានៅសហរដ្ឋអាមេរិក ដែលមានគោលបំណងរារាំងទំនាក់ទំនងបច្ចុប្បន្នរវាងប្រទេសគុយបា និងសហភាពអឺរ៉ុប។
សេចក្តីថ្លែងការណ៍របស់ប្រទេសគុយបា បានអំពាវនាវឱ្យសមាជិកសភាអឺរ៉ុបគោរពកិច្ចសន្ទនានយោបាយ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងគុយបា ព្រមទាំងស្តាប់មជ្ឈដ្ឋានទូទៅនៃសង្គម អឺរ៉ុប ដែលតស៊ូមតិសម្រាប់ការបង្រួបបង្រួមកិច្ចសន្ទនា និងរួមចំណែកដល់ការអភិវឌ្ឍនៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងផលប្រយោជន៍ទៅវិញទៅមក ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ១៣-០៧-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/07/12/cuban-lawmakers-reject-european-parliaments-interfering-resolution/#
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម