សមាគមមិត្តភាព អ៊ីតាលី-គុយបា (ANAIC)
សមាគមមិត្តភាព អ៊ីតាលី-គុយបា (ANAIC) បានផ្ញើលិខិតមួយច្បាប់ទៅកាន់សភាសហភាពអឺរ៉ុប ដោយស្នើ ឱ្យសមាជិករបស់ខ្លួនបដិសេធសេចក្តីសម្រេចប្រឆាំងនឹងសាធារណរដ្ឋគុយបា ដែលកំពុងស្ថិតក្នុងដំណាក់កាល ពិនិត្យពិភាក្សាកាលពីថ្ងៃពុធ ទី ១២ ខែកក្កដា ឆ្នាំ២០២៣ ។ លិខិតនេះត្រូវបានចុះហត្ថលេខាក្នុងនាមសមាជិក សមាគមមិត្តភាព អ៊ីតាលី-គុយបា ជាង ៤,៥០០នាក់ ក្នុងន័យសាមគ្គីភាពជាមួយប្រទេសគុយបា ដែលបានចង្អុល បង្ហាញថា គំនិតផ្តួចផ្តើមនីតិប្បញ្ញត្តិនេះ គឺពោរពេញទៅដោយការនិយាយមិនពិតប្រឆាំងនឹងប្រទេសសន្តិភាព និង ប្រជាធិបតេយ្យដែលស្ថិតនៅក្នុងជួរ មុខនៅក្នុងវិស័យសង្គមមួយចំនួននៅទូទាំងពិភពលោក។ លិខិតនេះបានបាន រៀបរាប់ថា ប្រទេសគុយបាគឺជា “ប្រទេសឈានមុខគេក្នុងការការពារសិទ្ធិមនុស្ស” ផ្ទុយពីខ្លឹមសារនៃសេចក្តីព្រាង ដែលសេចក្តីសម្រេច នោះកំពុងត្រូវបានពិភាក្សានៅក្នុងសភាអឺរ៉ុប។ សេចក្តីសម្រេចនោះបានចោទប្រកាន់ថា ប្រទេសគុយបា មានទំនាក់ទំនងទៅនឹងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន និងជាប្រទេសអស្ថិរភាពក្នុងទ្វីប អាមេរិកឡាទីន….៕
https://www.plenglish.com/news/2023/07/12/italy-cuba-association-rejects-eu-parliament-resolution-against-cuba/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម