លោក Rafael Grossi ប្រធានភា្នក់ងារអាតូមិចអន្តរជាតិ (IAEA) និងលោក Wi Seong-gon ប្រធានគណបក្សប្រឆាំង ធំជាងគេរបស់កូរ៉េខាងត្បូង គឺគណបក្សប្រជាធិបតេយ្យចូលរួមកិច្ចប្រជុំរដ្ឋសភានាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣
សារព័ត៌មាន Reuters៖ កាលពីថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣ សមាជិករដ្ឋសភាគណបក្សប្រឆាំងកូរ៉េខាងត្បូងជាច្រើនរូប បានថ្លែងក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនថា មានអង្គការជំនាញជាច្រើនទៀត ដែលត្រូវចូលរួមសិក្សាលើផែនការរបស់ជប៉ុនស្តីពី ការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រ រួមទាំងអង្គការនុយក្លេអ៊ែរអង្គការសហប្រជាតិ ផងដែរ។
លោក Wi Seong-gon សមាជិករដ្ឋសភាគណបក្សប្រជាធិបតេយ្យ គឺជាសមាជិករដ្ឋសភា ១ រូបក្នុងចំណោមសមាជិករដ្ឋសភាគណបក្សប្រឆាំងជាច្រើនរូប ដែលបានផ្តល់អនុសាសន៍លើសេចក្តីថ្លែងការណ៍រួមក្នុងសន្និសីទសារព័ត៌មានមួយក្នុងរាជធានីតូក្យូ។ សេចក្តីថ្លែងការណ៍រួមនេះ ក៏ត្រូវបានគាំទ្រដោយសមាជិកសភាជប៉ុន ៨ រូប ផងដែរ។
រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសនាពេលថ្មីៗនេះថា ខ្លួនគោរពតាមសេចក្តីសម្រេចរបស់ភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (the International Atomic Energy Agency, IAEA) យល់ស្របលើលើផែនការរបស់ជប៉ុនស្តីពី ការបង្ហូរទឹកកខ្វក់វិទ្យុសកម្មដែលបានព្យាបាលរួច ចេញពីរោងចក្រនុយក្លេអ៊ែរ នៅខេត្ត Fukushima ដែលធ្លាប់បានរងការខ្ទេចខ្ទាំដោយសាររលកយក្ស tsunami ចូលក្នុងមហាសមុទ្រ។ នៅពេលដែលត្រូវបានគេចោទសួរអំពី ជំហររបស់រដ្ឋាភិបាលកូរ៉េខាងត្បូង លោក Wi បានថ្លែងថា រដ្ឋាភិបាលទីក្រុងសេអ៊ូល បានតម្រូវឱ្យបញ្ជូនមតិយោបល់នានារបស់ប្រជាពលរដ្ឋដែលមានការព្រួយបារម្មណ៍ និងការជំទាស់មិនឱ្យបញ្ចូលក្នុងផែនការនោះ។ លោក Wi បានថ្លែងទៀតថា «យើងកំពុងតែខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាល ហើយនេះ គឺជាហេតុផលដែលយើងកំពុងធ្វើទស្សនកិច្ចនៅជប៉ុននៅគ្រានេះ»។
រដ្ឋបាលរបស់លោក Yoo Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានរក្សាជំហររបស់ខ្លួនចំពោះផែនការបង្ហូរទឹកកខ្វក់របស់ជប៉ុននេះ ដោយសារខ្លួនព្យាយាមលើកកម្ពស់ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលទីក្រុងតូក្យូ ខណៈពេលដែលមានការទទួលស្គាល់អំពីការលំបាកនៅក្នុងប្រទេសអំពីផែនការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រនេះ…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ១៣-០៧-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.thestar.com.my/news/world/2023/07/12/south-korea-opposition-lawmakers-want-more-experts-to-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម