លោក Yoon Suk Yeol ក្នុងអំឡុងពេលជួបសន្ទនាជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក
ខុទ្ទកាល័យរបស់លោកប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េបានឱ្យដឹងថា កាលពីថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ លោកប្រធានាធិបតី Yoon Suk Yeol បានទទួលជួបសន្ទនាការងារជាមួយគណៈប្រតិភូសភា សហរដ្ឋអាមេរិក នៅក្នុងជំនួបទ្វេភាគី ក្នុងទីក្រុង Vilnius ដោយបានពិភាក្សាអំពីសម្ព័ន្ធភាពទ្វេភាគី និងសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។
លោក Yoon បានជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភានៃក្រុមអ្នកសង្កេតការណ៍អង្គការណាតូ នៅក្រៅ កិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅទីក្រុង Vilnius ។ ប្រទេសកូរ៉េកំពុង ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះជាលើកទីពីរជាប់គ្នា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដៃគូអាស៊ី ប៉ាស៊ីហ្វិកចំនួន៤ រួមជាមួយ ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់។ លោក Yoon បានថ្លែងអំណរគុណដល់ សមាជិកសភាអាមេរិកសម្រាប់ការគាំទ្រដោយស្មោះអស់ពីចិត្ត និងទំនាក់ទំនងទ្វេភាគីដែលពួកគេបានបង្ហាញសម្រាប់ កូរ៉េ-អាមេរិក។ លោក Lee Do-woon អ្នកនាំពាក្យប្រធានាធិបតីបានឱ្យដឹងថា ជាមួយទំនាក់ ទំនងជាមិត្តភាពក្នុងអំឡុងពេលសុន្ទរកថារបស់លោក Yoon ទៅកាន់សម័យប្រជុំរួមគ្នានៃសភាក្នុងទីក្រុង វ៉ាស៊ីនតោន កាលពីខែមេសា លោក Lee បានមានប្រសាសន៍ថា កិច្ចប្រជុំរបស់លោក Yoon ជាមួយគណៈ ប្រតិភូសភាអាមេរិក បង្ហាញពីការពង្រីកនៃសម្ព័ន្ធភាពនៅពេលដែលវារីកចម្រើនទៅជា “សម្ព័ន្ធភាពយុទ្ធសាស្ត្រទូលំទូលាយជាសកល”។ លោក Yoon ក៏បានពន្យល់ពីភាពជាដៃគូដែលកំពុងលូតលាស់របស់ប្រទេសកូរ៉េខាងត្បូងជាមួយអង្គការណាតូ ដោយកត់សម្គាល់ថា នេះជាឆ្នាំទីពីរជាប់ៗគ្នាដែលលោកកំពុង ចូលរួមក្នុងកិច្ចប្រជុំកំពូល ដែលជាការបង្កើតបេសកកម្មរបស់ប្រទេសកូរ៉េទៅកាន់អង្គការណាតូកាលពីឆ្នាំមុន និងការអនុម័តតាមផែនការនៃកម្មវិធីភាពជាដៃគូដែលតម្រូវតាមបុគ្គលរវាងកូរ៉េ និងណាតូនៅពេលក្រោយ។ លោក Lee បានមានប្រសាសន៍ថា លោក Yoon បានពិភាក្សាបន្ថែមអំពីវិធីដែលប្រទេសកូរ៉េ និង អាមេរិកអាចធ្វើការរួមគ្នាដើម្បីស្ដារសន្តិភាព និងការកសាងអ៊ុយក្រែនឡើងវិញក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។
លោកស្រី Jeanne Shaheen ព្រឹទ្ធសមាជិក និងជាសហប្រធានក្រុមអ្នកសង្កេតការណ៍ NATO នៃព្រឹទ្ធសភាអាមេរិក បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Yoon ទៅកាន់ទីក្រុងវ៉ាស៊ីន តោន កាលពីខែមេសា គឺជាឱកាសដ៏សំខាន់មួយ ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនង កូរ៉េ-អាមេរិក និងទំនាក់ទំនងមិត្តភាពជាមួយរដ្ឋាភិបាល សភា និងប្រជាជនអាមេរិក ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ១២-០៧-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://m.koreatimes.co.kr/pages/article.amp.asp?newsIdx=354744
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម