logo logo
banner1
ប្រមុខអង្គការណាតូ៖ តួកគីយល់ព្រមបញ្ជូនពិធីសារសុំចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែត ទៅកាន់សភាដើម្បីសុំផ្តល់សច្ចាប័ន
 

លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ មេដឹកនាំប្រទេសតួកគី និងមេដឹកនាំស៊ុយអែត

លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូបានថ្លែងថា សាធារណរដ្ឋតួកគីបានយល់ព្រមបញ្ជូនពិធីសារសុំចូលជាសមាជិកអង្គការណាតូរបស់​ព្រះរាជាណាចក្រ​ស៊ុយអែតទៅកាន់សភា បន្ទាប់ពីបញ្ចប់ជំនួបត្រីភាគី។  លោក  Stoltenberg  បានថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅក្នុងរដ្ឋធានីវីលនីញូស​ប្រទេសលីទុយអានីជាទី​ដែល​មេដឹកនាំ ៣១រូប មកពីទ័ពសម្ព័ន្ធមិត្តចួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ ថា “លោកមានក្តីសោមនស្សដើម្បីប្រកាសថា លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគីបានយល់ព្រមបញ្ជូនពិធីសារសុំចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែតទៅកាន់សភា ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន និងធ្វើការងារយ៉ាងជិតដិតជាមួយសភា ដើម្បីធានាបានការផ្តល់សច្ចាប័នពីសភា”។

លោក Stoltenberg  បានថ្លែងបន្តថា ក្នុងនាមជាសមាជិកសហភាពអឺរ៉ុប ស៊ុយអែតបានយល់ព្រមគាំទ្រយ៉ាងសកម្មចំពោះកិច្ចខិតខំប្រឹងប្រែងរបស់តួកគី ដើម្បីពង្រឹង​នីតិវិធី​នៃការចូលជាសមាជិកសហភាពអឺរ៉ុប និងជួយដល់តួកគីក្នុងការធ្វើទំនើបកម្មប្រព័ន្ធពន្ធគយរួមសហភាពអឺរ៉ុប-តួកគី និងទិដ្ឋាការសេរីភាវូបនីយកម្ម។ លោកក៏បានគូស​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការរបស់ស៊ុយអែតជាមួយតួកគីក្នុងការប្រយុទ្ធ ប្រឆាំងនឹងអំពើភេរវនិយមនឹងបន្តលើសពីការចូលជាសមាជិកណា​តូ ហើយប្រទេសទាំងពីរ​បាន​យល់ព្រមបង្កើតកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីថ្មីមួយ។ ទ័ពសម្ព័ន្ធមិត្តនឹងបង្កើតនូវតំណែងដំបូងបំផុតមួយមិនធ្លាប់មាន​ជា អ្នកសម្របសម្រួលពិសេសប្រឆាំងអំពើភេរវនិយម ដើម្បីបង្កើនល្បឿនការងារក្នុងផ្នែកមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមក្រោយជំនួប ភាគីស៊ុយអែតបានបញ្ជាក់អះអាងជាថ្មីថា ខ្លួននឹងមិនគាំទ្រអង្គការភេរវករ YPG/PYD ក៏ដូចជា អង្គការភេរវករ FETO ដែលក្រុមនេះស្ថិតនៅពីក្រោយរដ្ឋប្រហារមិនបានសម្រេចឆ្នាំ២០១៦ ក្នុងប្រទេសតួកគី។ យល់ព្រមក្នុងការធ្វើការងារឆ្ពោះទៅលុបបំបាត់ទណ្ឌកម្ម និងដកចេញឧបសគ្គ​ពាណិជ្ជកម្ម និងការវិនិយោគក្នុងចំណោមសម្ព័ន្ធមិត្តណាតូ។

លោក Ulf Kristersson នាយករដ្ឋមន្រ្តីស៊ុយអែតបានអះអាងថា ប្រទេសរបស់លោកនឹងបង្កើតកិច្ចសន្ទនាទ្វេភាគីថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយតួកគី។ ការសម្រេចចិត្តរបស់ប្រទេសតួកគីក្នុងការគាំទ្រការសុំចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែត ទទួលបានការស្វាគមន៍ពីលោក Joe Biden  មេដឹកនាំសហរដ្ឋអាម៉េរិក និងលោក Rishi Sunak នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១២-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.yenisafak.com/en/news/turkiye-agrees-to-forward-swedens-ratification-to-parliament-nato-chief-3666367



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`