logo logo
banner1
លោកស្រីប្រធានសភាអឺរ៉ុប៖ យើងនឹងគាំទ្រអ៊ុយក្រែនដរាបណា អ៊ុយក្រែននៅតែត្រូវការការគាំទ្រពីយើង
 

លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប

ក្នុងអំឡុងពេលនៃសម័យប្រជុំពេញអង្គសភាអឺរ៉ុបលោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប បានថ្លែងថា សភាអឺរ៉ុបបានគាំទ្រប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី១ នៃការចូលឈ្លានពានពេញទំហឹងពី សំណាក់សហព័ន្ធរុស្ស៊ីមកម្ល៉េះ ហើយនឹងបន្តផ្តល់ជំនួយដល់ប្រទេសមួយនេះ ដរាបណាពួកគេនៅតែត្រូវ ការការគាំទ្រពីយើង។  “៥០០ថ្ងៃ នៃការតស៊ូយ៉ាងត្រដាបត្រដួស ៥០០ថ្ងៃ ដែលប្រជាជនអ៊ុយក្រែនជំរុញ ទឹកចិត្តពិភពលោក”។ ៥០០ថ្ងៃ នៃអឺរ៉ុប និងប្រជាធិបតេយ្យពិភពលោកពួតដៃគ្នា ដែលពេលវេលា​បែបនេះ មានតិចតួចប៉ុណ្ណោះនាពេលកន្លងមកនៅក្នុងប្រវត្តិសាស្រ្ត។

លោកស្រី Metsola បានថ្លែងបន្តថា លោកស្រីពិតជាមានមោទកភាពណាស់ដែលសភាអឺរ៉ុបរបស់ យើងបានឈរនៅជាមួយអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន ចាប់តាំងពី​ថ្ងៃទី១មក។ សភាមួយនេះសហ ភាពអឺរ៉ុរបស់យើងនឹងនៅតែបន្តឈរប្រកៀកស្មាជាមួយប្រជាជនអ៊ុយក្រែនដ៏ក្លាហានជាដរាប។ ដើម្បី អ៊ុយក្រែន ដើម្បីអឺរ៉ុប ដើម្បីប្រជាធិប​តេយ្យ ដើម្បីទទួលបានសេរីភាព។ គួររំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានចាប់ផ្តើមធ្វើសង្រ្គាមឈ្លានពានពេញទំហឹងដំណាក់កាលថ្មីមកលើ​អ៊ុយក្រែន ខណៈ​ដែលសង្រ្គាមបន្តកើតមានឡើងចាប់តាំងពីឆ្នាំ២០១៤មក…៕

https://menafn.com/1106580132/We-Will-Support-Ukraine-For-As-Long-As-It-Takes-Metsola



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`