ក្នុងព្រឹត្តិការណ៍នៃពិធីបើកសន្និបាតអន្តរសភាអាស៊ានប្រព្រឹត្តទៅនៅទីក្រុងដីកោះ Phu Quoc ប្រទេសវៀតណាម
សន្និសីទពិគ្រោះយោបល់របស់សន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី ១៤ បានចាប់ផ្តើមប្រារព្ធធ្វើនៅទីក្រុងដីកោះ Phu Quoc ភាគខាងត្បូងខេត្ត Kien Giang នៃប្រទេសវៀតណាម ក្រោមមូលបទ «ការលើកកម្ពស់នវានុវត្តន៍, ការផ្ទេរបច្ចេកវិទ្យា, ការអនុវត្ត និងការអភិវឌ្ឍប្រកបដោយចីរភាព»។ រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះ។
នៅក្នុងសុន្ទរកថាបើកសន្និសីទនោះ លោក Tran Thanh Man អនុប្រធានរដ្ឋសភាវៀតណាម និងជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសមូលបទនេះ ដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់នវានុវត្តន៍, ការផ្ទេរបច្ចេកវិទ្យា ការអនុវត្តន៍ និងការអភិវឌ្ឍសម្រាប់កំណើនប្រកបដោយចីរភាព។ មូលបទនេះ ឆ្លុះបញ្ចាំងពីស្មារតីនៃការទទួលខុសត្រូវ និងគំនិតផ្តួចផ្តើមរបស់សន្និបាតអន្តរសភាអាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ក្នុងបរិបទសកលលោកបច្ចុប្បន្ន និងលក្ខខណ្ឌពិសេសរបស់ប្រទេសនីមួយៗ។
លោក Man បានថ្លែងថា ក្នុងអំឡុងពេលនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នេះសេចក្តីសម្រេចសំខាន់ៗមួយចំនួន ត្រូវបានអនុម័ត ដែលផ្តល់នូវដំណោះស្រាយជាក់ស្តែង ដើម្បីរួមចំណែកក្នុងគោលដៅរួមរបស់សហគមន៍អាស៊ាន។ សន្និសីទនេះ ផ្តល់ឱ្យកាសពិនិត្យមើលលើការអនុវត្តសេចក្តីសម្រេចទាំងនោះ ដែលធានាការអនុវត្តប្រកបដោយសប្រសិទ្ធភាព ស្របតាមក្របខណ្ឌច្បាប់ជាមូលដ្ឋាន។
បន្ទាប់ពី រយៈពេល៤៦ឆ្នាំ នៃការបង្កើត និងភាពរីកម្រើន ហើយជាសហគមន៍អាស៊ានដែលចូលរួមអភិវឌ្ឍន៍រយៈពេល ៨ ឆ្នាំ របស់ខ្លួនមកនេះ សន្និបាតអន្តរសភាអាស៊ាន មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់លើវិស័យជាច្រើន, ដែលជួយពង្រឹងតួនាទីយ៉ាងសំខាន់ ក្នុងអង្គការតំបន់មួយនេះ។ មហាសន្និបាតអន្តរសភាអាស៊ានបានរួមចំណែកដល់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ ដែលជួយជំរុញសេដ្ឋកិច្ចដែលបានធ្វើសមាហរណកម្មឱ្យមានកំណើនខ្ពស់ និងមានភាពរឹងមាំ រួមទាំងសហគមន៍សំខាន់ៗរបស់ប្រជាជនផងដែរ។ លើសពីនេះទៀត មហាសន្និបាតអន្តរសភាអាស៊ាន បានក្លាយខ្លួនជា ដៃគូដែលគួរឱ្យទុកចិត្តបានសម្រាប់ប្រទេស និងអង្គការនានាក្នុងតំបន់ និងពិភពលោក..៕
http://ព័ត៌មានសភាទ្វីបអាស៊ី ១២-០៧-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.sggp.org.vn/14th-aipa-advisory-group-meeting-opens-in-phu-quoc-post103499.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម