logo logo
banner1
សភាអ៊ីស្រាអែលបោះឆ្នោតអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ ដ៏ចម្រូងចម្រាសមួយស្តីពី កំណែទម្រង់ប្រព័ន្ធតុលាការ
 

ក្រុមបាតុករចំនួន ១ ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវជារៀងរាល់សប្តាហ៍ទាមទារឱ្យបញ្ឈប់

ផែនការកំណែទម្រង់ប្រព័ន្ធតុលាការរបស់ប្រទេសអ៊ីស្រាអែល

រដ្ឋធានីហ៊្សេរុយសាឡិម៖ កាលពីថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ សភារដ្ឋអ៊ីស្រាអែល​ គ្រោងបោះឆ្នោតអនុម័តយល់ព្រមលើសេចក្តីព្រាងវិសោធនកម្មច្បាប់មួយ ដើម្បីកំណត់អំណាចមួយចំនួនរបស់តុលាការ​ ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយ ដើម្បីជំរុញកំណែទម្រង់ប្រព័ន្ធតុលាការ​ ដែលបានធ្វើឱ្យបែក  បាក់ជាតិ។ សេចក្តីព្រាង​វិសោធន​កម្មច្បាប់ ដែលស្នើឡើងដោយរដ្ឋាភិបាលស្តាំនិយមរបស់លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេះ បានបង្កឱ្យមានចលនាតវ៉ា​ប្រឆាំងយ៉ាងធំ​មិនធ្លាប់​មាននៅក្នុងប្រទេស ចាប់តាំងពីការជូនដំណឹង កាលពីខែមករា ឆ្នាំ២០២៣ មក។

      ក្រុមបាតុករចំនួន ១ ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវជារៀងរាល់សប្តាហ៍ ដែលបានទាមទារឱ្យបញ្ឈប់ផែនការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ។ បន្ទាប់ពី ផ្ទុះការតវ៉ា​ប្រឆាំងយ៉ាងខ្លាំង និងកើនឡើងនូវការរិះគន់ពីអន្តរជាតិ រួមទាំង លោក Joe Biden សហរដ្ឋអាមេរិក ផងនោះ។ លោក Netanyahu បានចេញបទបញ្ជាឱ្យផ្អាកកិច្ចការនេះកាល​ពីខែមីនា ឆ្នាំ២០២៣ ដើម្បីអនុញ្ញាតឱ្យមានកិច្ចពិភាក្សាលើសំណើទាំងនេះ ប៉ុន្ត ប្រធានគណបក្ស ប្រឆាំងធំៗ របស់ប្រទេសអ៊ីស្រាអែល ២ រូប គឺ លោក Yair Lapid និង លោក Benny Gantz បានដកខ្លួនចេញពីកិច្ចពិភាក្សានោះ។ លោក Netanyahu ឥឡូវនេះ កំពុងតែបន្តកិច្ចខិតខំប្រឹងប្រែងជាថ្មី ដើម្បីអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់​នេះនៅក្នុងសភា។ កាលពីរសៀលថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ សភាបានពិនិត្យពិភាក្សាដំណាក់កាលទី១ លើសេចក្តីព្រាងច្បាប់នេះ ក្នុងគោលបំណងដកសិទ្ធិរបស់​តុលាការ ដែលសម្រេចមិនសមហេតុផល តាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល។

          ផលប៉ះពាល់មួយក្នុងចំណោមផលប៉ះពាល់ដែលធ្ងន់ធ្ងរជាងគេនោះ គឺលើការតែងតាំងរដ្ឋមន្ត្រីក្រសួងនានាជាច្រើនរូប។ កាលពីក្នុងខែមករា ឆ្នាំ២០២៣ លោក Netanyahu បានបង្ខំចិត្តបញ្ចប់មុខតំណែងសមាជិកគណៈរដ្ឋ មន្ត្រី ១ រូប គឺលោក Aryeh Deri មកពីគណបក្ស ultra-Orthodox Jewish party Shas បន្ទាប់ពីមានអន្ត​រាគមន៍​​ពីតុលាការកំពូល ដែលត្រូវបានចោទប្រកាន់ពីបទគេចពន្ធ កាលពីពេលកន្លងទៅ…៕

http://ព័ត៌មានសភាទ្វីបអាស៊ី ១១-០៧-២៣-កែវ ធាវីប្រែសម្រួលពី៖ https://www.arabnews.com/node/2335171/middle-east



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`