logo logo
banner1
ក្រុមរដ្ឋអាជ្ញាអាល់បានី ទាមទារឱ្យចាប់ខ្លួនសមាជិកសភា និងជាអតីតឧបនាយករដ្ឋមន្រ្តី ១រូប ពាក់ព័ន្ធបទចោទប្រព្រឹត្តអំពើពុករលួយ
 

លោក Arben Ahmetaj សមាជិកសភា និងជាអតីតឧបនាយករដ្ឋមន្រ្តីអាល់បានី

ក្រុមរដ្ឋអាជ្ញាពិសេសបានទាមទារឱ្យចាប់ខ្លួនសមាជិកសភា និងជាអតីតឧបនាយករដ្ឋមន្រ្តី ១រូប ក្នុង បទចោទប្រព្រឹត្តអំពើពុករលួយ។ ដោយចោទប្រកាន់ថាមិន​បានប្រកាស​ទ្រព្យសម្បតិ្តរបស់ខ្លួន និងបទ ល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។ ការិយាល័យរដ្ឋអាជ្ញាពិសេសប្រឆាំងអំពើពុករលួយ និងបទឧក្រិដ្ឋរៀបចំ ទុកជាមុន ដែលទទួលខុសត្រូវក្នុង​ការ​ចោទប្រកាន់មន្រ្តីជាន់ខ្ពស់អាល់បានីបានធ្វើសំណើជាសាធារណៈឱ្យ ឃុំខ្លួន លោក Arben Ahmetaj។ លោកAhmetaj​ វ័យ ៥៤ឆ្នាំ គឺជាឧបនាយករដ្ឋមន្រ្តី​ និងជារដ្ឋមន្រ្តី​ក្រសួង ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច នៅក្នុងគណៈរដ្ឋមន្រ្តី ២អាណត្តិមុន  របស់លោកនាយករដ្ឋមន្រ្តី   Edi Rama។

ក្នុងនាមជាសមាជិកសភា លោក Ahmetaj មានអភ័យឯកសិទ្ធិសភា មានន័យថា ត្រូវមានការយល់ ព្រមពីសភាជាមុនសិន មុនពេលចាត់វិធានការណាមួយដើម្បី​ចាប់ខ្លួន​លោក។ ខណៈដែលផ្ទះវីឡាចំនួន ២ ដែលជាកម្មសិទ្ធិរបស់លោក Ahmetaj ត្រូវបានរឹបអូសជាបណ្តោះអាសន្ន ក្នុងអំឡុងពេលនៃការស៊ើប អង្កេត។ ប្រសិនបើត្រូវបាន​ជំនុំជម្រះទោស និងផ្តន្ទាទោស លោក Ahmetaj អាចនឹងជាប់ពន្ធនាគាររហូត ដល់១២ឆ្នាំ…៕

https://finance.yahoo.com/news/albanian-prosecutors-demand-arrest-lawmaker-112357978.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`