logo logo
banner1
សមាជិកសភាប្រជាជនចិន ត្រួតពិនិត្យការអនុវត្តច្បាប់ការពារបរិស្ថាន
 

លោក Li Zhanshu ធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការអនុវត្តច្បាប់ការពារបរិស្ថាន

កាលពីថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំរបស់សមាជិកសភាមកពីក្រុមអធិការកិច្ច ដែល ស្ថិតនៅក្រោមគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន (NPC) បានធ្វើឡើង ដើម្បីស្តាប់របាយការណ៍ស្តីពីការ អនុវត្តច្បាប់ការពារបរិស្ថាន ។ លោក Li Zhanshu សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន បានធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំនេះ ។ លោក Li បានមានប្រសាសន៍ថា ច្បាប់របស់សាធារណដ្ឋប្រជាមានិតចិនស្តីពី ការការពារអេកូឡូស៊ី និងបរិស្ថានបានធ្វើឱ្យមានវឌ្ឍនភាពលើបរិមាណ និងគុណភាព ដែលរួមចំណែកដល់ការ ប្រយុទ្ធប្រឆាំងនឹងការបំពុល ។ ដោយគូសបញ្ជាក់ពីច្បាប់ការពារបរិស្ថានជាច្បាប់មូលដ្ឋាន និងទូលំទូលាយដែល ដើរតួនាទីឈានមុខគេក្នុងវិស័យការពារអេកូឡូសុក និងបរិស្ថាន ។ លោក Li បានមានប្រសាសន៍ថា បញ្ហាដែល បានរកឃើញក្នុងអំឡុងពេលត្រួតពិនិត្យគួរតែត្រូវបានដោះស្រាយក្រោមការត្រួតពិនិត្យ ។ ការត្រួតពិនិត្យនេះដឹកនាំ ដោយលោក Li ហើយបានសង្កេតឃើញមានក្រុមចំនួន៤ ត្រូវបានបញ្ជូនទៅថ្នាក់ខេត្តចំនួន៨ ហើយតំបន់ផ្សេង ទៀតត្រូវបានត្រួតពិនិត្យដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនថ្នាក់ខេត្ត ៕

https://en.vietnamplus.vn/wb-regional-vice-president-lauds-vietnams-socioeconomic-development/223915.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`