logo logo
banner1
នាយករដ្ឋមន្ត្រីអេត្យូពី បង្ហាញរបាយការណ៍ស្តីពីការគ្រប់គ្រងការងារដល់សភា
 

លោក Abiy Ahmed នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី

លោក Abiy Ahmed នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី បានមានប្រសាសន៍ថា កំណែទម្រង់សេដ្ឋកិច្ចក្នុងស្រុកលើកទីពីរ គឺចាំបាច់ដើម្បី​ដោះស្រាយ​បញ្ហាម៉ាក្រូសេដ្ឋកិច្ចធំៗ រួមទាំងអតិផរណា និងឱនភាពថវិកា។

នៅពេលបង្ហាញរបាយការណ៍ស្តីពីលទ្ធផលការងារគ្រប់គ្រងរបស់លោក Ahmed លើឆ្នាំសារពើពន្ធ ២០១៥ (ប្រតិទិនអេត្យូពី) ក្នុងសម័យប្រជុំសាមញ្ញលើកទី២៨ នៃសភាតំណាងប្រជាជន លោក Ahmed បានព្រមានថា សេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងការផ្អាកបណ្តោះអាសន្នរវាងក្តីសង្ឃឹម និងវិបត្តិ។ លោកនាយករដ្ឋ​មន្ត្រី​បានសង្កត់ធ្ងន់ ខណៈលោកបានលើកឡើងពីវឌ្ឍនភាពនៃវិស័យកសិកម្មក្នុងស្រុក ដោយរំពឹងថានឹងមានកំណើន ៦,៣% ថា “មូលនិធិរូបិយវត្ថុអន្តរជាតិបាន​ព្យាករណ៍​ពីការថយចុះនៃ កំណើនសេដ្ឋកិច្ចពិភពលោក។ សេដ្ឋកិច្ចរបស់ប្រទេសអេត្យូពី ចាំបាច់ត្រូវទទួលបាននូវការពិនិត្យឡើងវិញក្នុងបរិបទនេះ”។ លោក Ahmed បានរំលឹក​ពី​វឌ្ឍនភាពនៃដំណាំស្រូវសាលី ដែលរដ្ឋធានីអាឌីសអាបេបា ជាអ្នកនាំចេញ រួមទាំងដំណាំស្រូវ និងសកម្មភាពផ្សេងៗទៀត ដូចជាការចិញ្ចឹមមាន់នៅកម្រិតគ្រួសារ និង ការដាំដុះផ្លែឈើ ដែលវិស័យទាំងនេះកំពុងមានកំណើនគួរឱ្យកត់សម្គាល់។ លោក Ahmed បានជម្រាបជូនដល់សមាជិកសភាថា កំណើនសេដ្ឋកិច្ច រំពឹងថានឹងកើនឡើង ៧.៥% ក្នុងឆ្នាំសារពើពន្ធនាពេលខាងមុខ ដោយបានមានប្រសាសន៍បន្ថែមថា វិស័យឧស្សាហកម្ម និងសេវាកម្មក៏មានភាពប្រសើរឡើងគួរឱ្យកត់ សម្គាល់ផងដែរ។

របៀបវារៈនៃសម័យប្រជុំសាមញ្ញលើកទី២៨ នៃសភាអេត្យូពី រួមមានការពិគ្រោះយោបល់ជាមួយលោក Ahmed ស្តីពីកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេស ព្រមទាំងទំនាក់ទំនងការទូតរបស់ប្រទេសអេត្យូពីជាមួយប្រទេសជិតខាង ៕

http://ព័ត៌មានសភាទ្វីបអាមេរិក ១១-០៧-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/07/06/ethiopias-pm-presents-management-report-to-parliament/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`