logo logo
banner1
សភាកាណាដា អំពាវនាវឱ្យមានការសិក្សាលើពន្ធលើលំនៅឋានដែលពួកគេមិនបានប្រើប្រាស់
 

លំនៅឋាននៅក្នុងប្រទេសកាណាដា ដែលទុកចោលមិនបានប្រើប្រាស់

សមាជិកសភាកាណាដាចំនួន ៣៤រូប បានសរសេរសំបុត្រមួយច្បាប់ទៅកាន់មន្ត្រីថវិការបស់សភា ដោយ អំពាវនាវឱ្យមានការវិភាគលើអត្ថប្រយោជន៍នៃការ​ចំណាយ​លើពន្ធលើលំនៅឋានដែលមិនបានប្រើប្រាស់ (UHT) ដែលទើបអនុម័តថ្មីៗនេះ។ ថ្មីៗនេះ ប្រទេសកាណាដាយកពន្ធ ១% លើ “ផ្ទះទំនេរ ឬមិនបានប្រើប្រាស់” ដែលជា កម្មសិទ្ធិអ្នកមិនមែនជាអ្នករស់នៅ និងមិនមែនជាជនជាតិកាណាដា ដើម្បីទប់ស្កាត់នឹងការវិនិយោគ បរទេសដែលរារាំងលំនៅឋានដែលមានតម្លៃសមរម្យ ជាពិសេស​នៅក្នុង​តំបន់ទីក្រុង។ នេះ​មក​ជា​ដំណឹង​ល្អ​ដល់​សមាជិក​សភា Brian Higgins ដែល​បាន​តស៊ូ​មតិ​ប្រឆាំង​នឹងការយក​ពន្ធ និង​បាននិយាយ​ជាមួយ​សមាជិក​សភា​ដទៃផ្សេងទៀតពី​បញ្ហា​នេះ​តាំង​ពី​ដើម​មក។ លោក Tony Baldinelli សមាជិកសភាតំណាងឱ្យរដ្ឋ Ontario បានកត់សម្គាល់ថា “ម្ចាស់អចលនទ្រព្យជាជនជាតិកាណាដា និងបរទេស ដែលមាន​ជាប់ពាក់ព័ន្ធមានការច្របូក ច្របល់ មិនប្រាកដប្រជា និងព្រួយបារម្ភអំពីច្បាប់ស្តីពីពន្ធលើលំនៅឋានដែលមិនបានប្រើប្រាស់ថ្មីនេះ និងកាតព្វ កិច្ចពន្ធរបស់ពួកគេ”….៕

https://www.audacy.com/wben/news/local/canadian-parliament-calls-for-underused-housing-tax-study



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`