សមាជិកព្រឹទ្ធសភា ១ រូប ស្នើឱ្យសមាជិកព្រឹទ្ធសភាជាសហសេវិករបស់ខ្លួនគាំទ្រលោក Pita Limjaroenrat ជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃថ្មី
កាលពីថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៣ សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃ ១ រូប បានចេញលិខិតជាចំហមួយច្បាប់ ស្នើឱ្យសមាជិកព្រឹទ្ធសភាដែលជាសហសេវិករបស់ខ្លួនបោះឆ្នោតគាំទ្រលោក Pita Limjaroenrat ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលខាងមុខ ក្នុងកិច្ចប្រជុំរួមនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។
លោក Vudhibhandhu Vichairatana បានសរសេរលិខិតមួយច្បាប់ ក្នុងអ្វីដែលលោកបានចាត់ទុកថា ជាលិខិតចំហលើកទី២របស់ខ្លួនដែលលោកគោរពតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករណា ព្រះបាទ Maha Vajiralongkorn ដែលបានប្រទានចូលរួមនៅក្នុងពិធីបើកសម័យប្រជុំដំបូងនៃសភាតំណាងរាស្ត្រ កាលពីសប្តាហ៍មុនដើម្បីអនុវត្តន៍ភារកិច្ចរបស់លោកជាប្រយោជន៍សម្រាប់ស្ថិរភាពប្រទេសជាតិ និងប្រជារាស្ត្រ។
លោក Vudhibhandhu បានថ្លែងទៀតថា ប្រហែលជាមានការរិះគន់ខ្លាំង និងជាសាធារណៈ ពាក់ព័ន្ធនឹងភាពស័ក្តិសមរបស់បុគ្គល១រូបនេះ ដែលនេះគ្រាន់តែជាផ្នែកមួយនៃសេរីភាពនៃការសម្តែងមតិប៉ុណ្ណោះ។ ទោះបីជាមានការសម្តែងមតិមិនសមរម្យ និងមានគំនិតអគតិ យ៉ាងណាក្តី។ លោក Vudhi- bhandhu ក៏បានលើកឡើងផងដែរអំពីរដ្ឋធម្មនុញ្ញ ដែលបញ្ជាក់ថា សមាជិកព្រឹទ្ធសភាគ្រប់រូប មិនគួរស្ថិតក្រោមច្បាប់គណបក្សនយោបាយណាមួយឡើយ ហើយគួរអនុវត្តន៍ភារកិច្ចរបស់ខ្លួនដោយភាពស្មោះត្រង់ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិ និងគ្មានទំនាស់ផលប្រយោជន៍។
ដោយសារមូលហេតុនេះហើយ ទើបលោក Vudhibhandhu ទទូចឱ្យសមាជិកព្រឹទ្ធសភាដទៃទៀត គាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីថ្មី ដែលមានការគាំទ្រពីសមាជិកសភាភាគច្រើន។ លោក Vudhibhandhu គឺជាអតីតប្រធានការិយាល័យថវិកាជាតិ។ គណបក្សចលនាឆ្ពោះទៅមុខ (Move Forward) និងដៃគូ សម្ព័ន្ធភាពរបស់ខ្លួន បានបូកបញ្ចូលសមាជិកសភា ៣១២ រូប ក្នុងសភាតំណាងរាស្ត្រ ដែលមានអាសនៈសរុប ៥០០ ហើយកំពុងប៉ុនប៉ងបង្កើតរាជរដ្ឋាភិបាលថ្មីមួយជាមួយលោក Pita ជានាយករដ្ឋមន្ត្រីថ្មី….៕
http://ព័ត៌មានសភាទ្វីបអាស៊ី ១០-០៧-២៣-កែវ ធាវីប្រែសម្រួលពី៖ https://www.thaipbsworld.com/senator-asks-his-peers-to-support-pita-for-pm/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម