កាលពីថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣ លោក Tim Kaine សមាជិកព្រឹទ្ធសភា និងលោកស្រី Barbara Lee សមាជិកសភាតំណាងមកពីគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក បានលើកឡើង ពីការព្រួយបារម្ភ ជុំវិញការសម្រេចចិត្តរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden ក្នុងការបញ្ជូនគ្រាប់ បែកចង្កោមទៅប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សហព័ន្ធរុស្ស៊ី។