លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក(កណ្តាល) ចូលរួមក្នុងកិច្ចប្រជុំរបស់សហគមន៍ Caribbean CARICOM
កាលពីថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣ មេដឹកនាំតំបន់ Caribbean បានក្រដាសថ្កោលទោសការដាក់ ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងសាធារណរដ្ឋវ៉េណេស៊ុយអេឡាដែលសម្បូរប្រេង ដោយបាន និយាយថា ពួកគេត្រូវបានគេបង្ខំឱ្យទិញប្រេងដែលមានតម្លៃថ្លៃជាងនៅកន្លែងផ្សេង ខណៈដែលពួកគេកំពុងជួបប្រទះនឹងបញ្ហាថវិកាយ៉ាងតឹងតែង។ សមាជិកនៃប្លុកពាណិជ្ជកម្ម Caribbean ដែលគេស្គាល់ថាជា Caricom (Caribbean Community) បានអំពាវនាវឱ្យសហរដ្ឋអាមេរិកដកចេញនូវទណ្ឌកម្ម ដែលរារាំងពួកគេពីការទិញ ប្រេងក្នុងអត្រាបញ្ចុះតម្លៃ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងជាមួយប្រទេសវ៉េណេស៊ុយអេឡាដែលគេស្គាល់ថាជា Petrocaribe។ លោក Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋដូមីនីក បានមានប្រសាសន៍នៅក្នុងពិធី បិទកិច្ចប្រជុំ Caricom រយៈពេល ៣ថ្ងៃ កាលពីថ្ងៃពុធ ទី០៥ ខែកក្កដា ថា “យើងនៅក្នុងតំបន់ Caribbean កំពុង រងទុក្ខយ៉ាងខ្លាំង”។ “មនុស្សគួរតែត្រូវ បានអនុញ្ញាតឱ្យដើរក្នុងជីវិតរបស់ពួកគេ ជាពិសេសនៅក្នុងគ្រាដ៏លំបាកទាំង នេះ”….៕
https://apnews.com/article/caribbean-us-economic-sanctions-venezuela-oil-84febad28663cd506a7def7087975bd8
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម