លោក Edvard Smiltēns ប្រធានសភាឡេតូនី និងលោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន
នៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ ទី០៩-១០ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រធានសភានៃបណ្តារដ្ឋតំបន់បាល់ ទិក ប៉ូឡូញ និងអ៊ុយក្រែននឹងចួបប្រជុំគ្នានៅក្នុងរដ្ឋធានីរីហ្គា នៃសាធារណរដ្ឋឡេតូនីដើម្បីពិភាក្សាគ្នាពី ការផ្តល់ជំនួយនយោបាយ និងជំនួយជាក់ស្តែងដល់ប្រទេសអ៊ុយក្រែន រួមទាំង ការគាំទ្រលើមាគ៌ាឆ្ពោះ ទៅជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូសម្រាប់អ៊ុយក្រែន។ ការពិភាក្សាគ្នានេះបានធ្វើឡើងនៅ មុនពេលកិច្ចប្រជុំអង្គការកំពូលណាតូ នៅក្នុងទីក្រុងវីលនីញូសប្រទេសលីទុយអានីនៅក្នុងសប្តាហ៍នេះ។
លោក Lauri Hussar បានថ្លែងនៅមុនពេលជំនួបថា នៅឯកិច្ចប្រជុំ បណ្តាប្រធានសភាក៏នឹងពិភាក្សា ផងដែរពីការបង់តម្លៃកាន់តែខ្ពស់ជាងមុននៃអំពើឈ្លានពានរបស់សហព័ន្ធរុស្ស៊ី។ “យើងនឹងដាក់ចេញនូវ ទណ្ឌកម្មថ្មី និងអនុវត្តយ៉ាងជាប់លាប់នូវទណ្ឌកម្មដែលបានដាក់រួច ក៏ដូចជា ការជំរុញឱ្យប្រើប្រាស់ទ្រព្យ សម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកសម្រាប់ការសាងសង់ប្រទេសអ៊ុយក្រែនឡើងវិញ”។ ការបង្កើតសាលាជម្រះក្តីអន្តរជាតិ ពិសេសមួយ ក៏ស្ថិតនៅក្នុងរបៀបវារៈកំពូលនៃកិច្ចពិភាក្សាផងដែរ…៕
https://eng.lsm.lv/article/politics/saeima/09.07.2023-baltic-polish-ukrainian-parliamentary-speakers-meeting-in-riga.a515919/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម