Kyriakos Mitsotakis នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋក្រិក
រដ្ឋាភិបាលគណបក្សអភិរក្សនៃសាធារណដ្ឋក្រិកដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Kyriakos Mitso takis ទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសភា កាលពីថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចាប់ផ្តើមរដ្ឋាភិបាលថ្មី ៤ឆ្នាំ អាណត្តិទី២របស់ខ្លួន។ ការផ្តលសេចក្តីទុកចិត្តពីសភានេះ បានកើតមានឡើង បន្ទាប់ពី ២សប្តាហ៍ ក្រោយពីគណបក្សប្រជាធិបតេយ្យថ្មី(ND)របស់លោក Mitsotakis បានទទួលជ័យជម្នះយ៉ាងងាយស្រួលក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។
សមាជិកសភា ៣០០រូប បានបោះឆ្នោតគាំទ្រ ១៥៨សំឡេង ទល់នឹង១៤២ លើគោលនយោបាយ របស់រដ្ឋាភិបាល នៅក្នុងការពិភាក្សាដេញដោលរយៈពេល ៣ថ្ងៃ។ ការបោះឆ្នោតបានធ្វើឡើងដូចតាមការរំពឹងទុកដោយ មានតែសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យថ្មីប៉ុណ្ណោះ ដែលបានបោះឆ្នោតគាំទ្ររដ្ឋាភិបាលថ្មី។ គណបក្សប្រជាធិបតេយ្យថ្មីរបស់លោក Mitsotakis បានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២៥ ខែមិថុនា ជាមួយនឹងសំឡេងឆ្នោត ៤០.៥៦% ប្រៀបធៀបទៅនឹងគណបក្សឆ្វេងនិយម Syriza ទទួលបាន ១៧.៨៣% និង១១.៨៤% សម្រាប់គណបក្សជនសង្គមនិយម PASOK។
មានគណបក្សចំនួន ៨ ជាប់ជាតំណាងក្នុងសភាឆ្នាំ២០២៣ ដោយកើនឡើងពីចំនួន ៦ នៅក្នុងឆ្នាំ២០១៩ និងចំនួន ៦ នៅក្នុងសភាមួយចំអិនកំពឹសកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ដែលការបោះឆ្នោត នៅពេលនោះគ្មានគណបក្សណាមួយទទួលបានសំឡេងភាគច្រើននោះឡើយ ដូច្នឹងការបោះឆ្នោត ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានប្រកួតប្រជែងឡើងក្រោមច្បាប់បោះឆ្នោតថ្មី ដោយផ្តល់អាសនៈបន្ថែមដល់គណបក្សណាដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។ រដ្ឋាភិបាលរបស់លោក Mitsotakis បាន អះអាងពីផែនការសន្តិសុខខ្លាំងក្លា ការដាក់ចេញនូវកម្មវិធីលទ្ធកម្មអាវុធទ្រង់ទា្រយធំ រួមទាំង ការទទួលបានយន្តហោះចម្បាំងពហុមុខងារ F-35 ផលិតដោយសហរដ្ឋអាម៉េរិកក្នុងពេលអនាគត ។ល។
លោកនាយករដ្ឋមន្ត្រី Kyriakos Mitsotakis ក៏បានគូសបញ្ជាក់ផងដែរពីគោលនយោបាយដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលពាក់ព័ន្ធបញ្ហាជនទេសន្តរប្រវេសន៍ ការស្ថិតនៅជួរមុខក្នុងការដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ ប្តេជ្ញាបន្តឧបត្ថម្ភធនដល់ជនងាយរងគ្រោះ និងបន្តតាមដានគោលនយោបាយទីផ្សារមិត្តភាព។ លើសពីនេះទៀត លោក Mitsotakis ក៏បានប្តេជ្ញាធ្វើទំនើបកម្មវិស័យសុខាភិបាលជាតិ និងប្រព័ន្ធយុត្តិធម៌ផងដែរ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១០-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.dailysabah.com/world/europe/mitsotakis-led-greek-govt-wins-vote-of-confidence-for-2nd-term
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម