logo logo
banner1
សភាវ៉េណេស៊ុយអេឡា រំលឹកទិវាបុណ្យឯករាជ្យជាតិ
 

ពិធីរំលឹកខួបលើកទី២១២ នៃការប្រកាសទិវាឯករាជ្យជាតិក្នុងរដ្ឋសភាវ៉េណេស៊ុយអេឡា

កាលពីថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋសភានៃសាធារណរដ្ឋវ៉េណេស៊ុយអេឡា បានប្រារព្ធពិធី រំលឹកខួបលើកទី២១២ នៃការប្រកាសទិវាឯករាជ្យជាតិ។

ពិធីនេះ​​​​ប្រព្រឹត្តិទៅក្នុងសាលប្រជុំនៃរដ្ឋសភាវ៉េណេស៊ុយអេឡា ដោយមានការអញ្ជើញចូលរួមពីតំណាង នៃសា្ថប័នសាធារណៈ, អាជ្ញាធរជាន់ខ្ពស់របស់រដ្ឋាភិបាល និងរដ្ឋ, អភិបាល​​ក្រុង, មន្ត្រីជាន់ខ្ពស់នៃកងកម្លាំង ប្រដាប់អាវុធជាតិបូលីវី មន្រ្តីទូតនៅរដ្ឋធានីការ៉ាកាស និងស្ថាប័នពាក់ព័ន្ធដទៃទៀត។ ផ្តើមរបៀបវារៈនៃពិធីនេះ គឺការអាន​ច្បាប់​ស្តីពី​​​​សេចក្តីប្រកាសឯករាជ្យក្នុងឆ្នាំ១៨១១ ដោយនាយឧត្តមសេនីយ៍ឯក Gloria Castillo ដែលបាន​រៀប​រាប់ពី​គ្រានៅ​ពេលដែល​របបរាជា​និយមអេស្ប៉ាញ ត្រូវបាន បំបាត់ ចោលពីទឹកដីវ៉េណេ ស៊ុយអេឡា។ លោក Castillo បានចង្អុលបង្ហាញថា “យើង​មានការប្តេជ្ញាចិត្តដែលពុំអាចគេចផុតបានដើម្បីរក្សាភ្លើងដ៏ពិសិដ្ឋ និងពង្រឹងតម្លៃសីលធម៌ ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដែលផ្តល់នូវស្ថិរភាពសង្គម និងនយោបាយដ៏អស្ចារ្យបំផុត”។ លោក Castillo បានផ្តល់សច្ចានុមតិបន្ថែមទៀតថា សព្វថ្ងៃពួកគេមានមាតុភូមិសេរី និងឯករាជ្យ ដូចមានកត់ត្រាក្នុងសេចក្តីប្រកាសឯករាជ្យ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៨១១។នៅក្នុងពិធី ដ៏ឱឡារិកក្រោម អធិបតីភាព របស់ លោក Delcy Rodriguez អនុប្រធានាធិបតីនៃប្រទេសវ៉េណេស៊ុយអេឡា ត្រូវបាន អញ្ជើញ ឱ្យបើកហឹបដែលមានផ្ទុកនូវច្បាប់នៃសេចក្តីប្រកាសឯករាជ្យនៅឆ្នាំ១៨១១ (the book of Minutes of the Supreme Congress of 1811) ដែលជាឯកសារដែលសរសេរ ដោយលោក Juan German Roscio និងលោក Francisco Isnardi ៕

                                                                                                  ព័ត៌មានសភាទ្វីបអាមេរិក ០៧-០៧-២៣-ផាត់ ត្រដែត  ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/07/05/venezuelan-parliament-recalls-national-independence-day/

 

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`