logo logo
banner1
សមាជិកសភាអឺរ៉ុបទាមទារឱ្យមានវិធានការបន្ថែម ក្នុងការបញ្ចៀសការប្រើប្រាស់ថវិកាអឺរ៉ុប ដោយមិនត្រឹមត្រូវ
 

របាយការណ៍របស់គណៈកម្មាធិការសភាអឺរ៉ុបទទួលបន្ទុកផ្នែកគ្រប់គ្រងថវិកា បានបង្ហាញថា មានអ្នកនយោបាយវ័យឆ្លាតច្រើនជាងពេលមុនៗ ដែលបានប្រើប្រាស់ថវិកាសាធារណៈដោយខុសទិសដៅ ដើម្បីបម្រើអត្ថប្រយោជន៍ផ្ទាល់ខ្លួន។ របាយការណ៍នេះក៏បានធ្វើការកត់សំគាល់ផងដែរ អំពីឈ្មោះប្រទេសដែល ស្ថិតក្នុងបញ្ជីដែលសភាអឺរ៉ុបមានការព្រួយបារម្ភ រឿងការប្រើប្រាស់ថវិកាមិនត្រឹមត្រូវ។

របាយការណ៍ដដែលនោះបានថ្លែងថា ក្នុងស្ថានភាពដែលសហភាពអឺរ៉ុបកំពុងប្រើប្រាស់នូវកញ្ចប់ថ វិកាឆ្នាំ២០២១-២០២៧ ដែលមានទឹកប្រាក់រហូតដល់១.៨លានលានអឺរ៉ូ ដើម្បីជួយដល់ការងើបឡើង ចេញពីវិបត្តិជំងឺឆ្លងកូវីដ-១៩ និងកិច្ចការជាអាទិភាពផ្សេងៗទៀត ការប្រើប្រាស់នូវកញ្ចប់ថវិកានេះគួរតែ ធ្វើឡើងក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ពីសហភាពអឺរ៉ុប។ អ្នកនយោបាយវ័យឆ្លាតដែលពាក់ព័ន្ធ នឹងការប្រើប្រាស់ថវិកាសាធារណៈមិនត្រឹមត្រូវ ជារឿយៗបានពឹងពាក់ឱ្យធុរជនដើរតួជំនួសខ្លួន ដើម្បីបិទបាំងនូវអត្ថប្រយោជន៍ជាក់ស្តែងដែលខ្លួនទទួលបាន។ ការប្រព្រឹត្តិបែបនេះ ជារឿយៗមានការពាក់ព័ន្ធនឹងអំពើ ពុករលួយទ្រង់ទ្រាយធំ ពាក់ព័ន្ធនឹងការរឹតបន្តឹងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌ដែលខ្វះឯករាជ្យភាព។ ប្រព័ន្ធតុលាការដែលខ្វះឯករាជ្យភាព គឺជាយន្តការមួយជួយលាក់បាំងនូវសកម្ម ភាពឧក្រិដ្ឋរបស់អ្នកនយោបាយខូចខិលខាងលើ។

លោកPetri Sarvamma សមាជិកសភាអឺរ៉ុប និងជាអ្នកនយោបាយរបស់សាធារណរដ្ឋហ្វាំងឡង់ ដែលសរសេររបាយការណ៍ខាងលើ បានថ្លែងថា៖ ”គោលបំណងនៃរបាយការណ៍នេះ គឺដើម្បីបញ្ឈប់លំហូនៃការឧបត្ថម្ភធននៅក្នុងសហភាពអឺរ៉ុប(EU Subsidies) ឬនិយាយម៉្យាងទៀតថា បញ្ឈប់ការយកប្រាក់ដែលបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ ទៅឱ្យអប្បជនាជន(Oligarchs)។ លោកSarvamma បានថ្លែង បន្តទៀតថា វាល្មមដល់ពេលដែលត្រូវបញ្ចប់ទង្វើមិនត្រឹមត្រូវនេះហើយ។ លោក​Savamma បានអំ ពាវនាវឱ្យគណៈកម្មការអឺរ៉ុបកំណត់និយមន័យឱ្យបានទូលំទូលាយជាងមុន នូវពាក្យ”ជម្លោះអត្ថប្រយោជន៍ មុខវិជ្ជាជីវៈ(professional conflicting interest) ដោយដាក់បញ្ចូលថែមទៀតក្នុងអត្ថន័យនេះ ចំពោះសកម្មភាពនៃការបញ្ចុះបញ្ចូល និងការផ្លាស់ការងារញឹកញាប់ពេករបស់បុគ្គលិក ទៅ-មករវាងក្រុមហ៊ុនឯកជននិង ស្ថាប័នរដ្ឋ ជាពិសេសស្ថាប័នដែលពាក់ព័ន្ធនឹងការតាក់តែងច្បាប់…៕

http://ព័ត៌មានអង្គការសភាអន្តរជាតិ ២៤-០៣-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/headlines/economy/20220317STO25731/meps-demand-more-action-to-protect-eu-budget-from-misuse



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`