លោក Kyriakos Mitsotakis នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋក្រិក
លោក Kyriakos Mitsotakis នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋក្រិកនឹងគូសបញ្ជាក់នូវគោលនយោ បាយ និងទិសដៅសំខាន់ៗសម្រាប់រដ្ឋាភិបាលអាណត្តិ ៤ឆ្នាំ លើកទី២ របស់លោកនៅក្នុងសភា ក្នុងការ ពិភាក្សាដេញដោលរយៈពេល ៣ថ្ងៃ ដែលនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃព្រហស្បតិ៍(ពេលវេលានៅអឺរ៉ុប) ទី០៦ ខែកក្កដា ឆ្នាំ២០២៣។ លោក Mitsotakis នឹងចាប់ផ្តើមបើកកិច្ចពិភាក្សាដេញដោលនៅម៉ោង ៥៖០០នាទីល្ងាច។
បន្ទាប់ពីនាយករដ្ឋមន្រ្តី អ្នករាយការណ៍របស់ក្រុមសមាជិកសភាទាំងអស់នឹងធ្វើសេចក្តីថ្លែងការណ៍ រៀងៗខ្លួន ដែលអាចនឹងត្រូវអនុវត្តដោយបណ្តាប្រធានក្រុមសមាជិកសភា។ កិច្ចពិភាក្សាដេញដោលនឹង បញ្ចប់នៅល្ងាចថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៣ ដោយការបោះឆ្នោតដោយហៅឈ្មោះ ដើម្បីផ្តល់ សេចក្តីទុកចិត្តលើរដ្ឋាភិបាលថ្មី។ ញត្តិផ្តល់សេចក្តីទុកចិត្ត ចាំបាច់ត្រូវទទួលបានការអនុម័តក្នុងសំឡេង ភាគច្រើនដាច់ខាតពីសមាជិកសភាដែលមានវត្តមាននៅក្នុងថ្ងៃបោះឆ្នោត…៕
https://www.ekathimerini.com/news/1214799/mitsotakis-to-present-governments-key-policies-in-parliament/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម