logo logo
banner1
សភាហ្សកហ្ស៊ី ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសភានិយាយភាសាបារាំងលើកទី៤៨
 

សភាប្រទេសហ្សកហ្ស៊ី ធ្វើជាម្ចាស់ផ្ទះសម័យប្រជុំលើកទី៤៨ របស់សន្និបាតសភានិយាយភាសាបារាំង(APF)

       សភានៃប្រទេសហ្សកហ្ស៊ីកំពុងតែធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៤៨ របស់សភានិយាយភាសាបារាំង(APF)។ កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ គណៈ កម្មាធិការ ជំនាញនានា បណ្តាញសមាជិកសភាវ័យក្មេង  និងសមាជិកាសភានៃសភានិយាយភាសាបារាំង បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០២៣។ កិច្ ចប្រជុំ លើកទី ៤៨ នៃសភានិយាយភាសាបារាំងនឹងបើកជាផ្លូវការនៅថ្ងៃសុក្រ ទី​០៧ ខែកក្កដា ឆ្នាំ២០២៣។

អង្គការអន្តរជាតិនិយាយភាសាបារាំង(OIF) គឺជាសមាគមប្រទេសនិយាយភាសាបារាំងប្រមាណ ៤០ប្រទេស។​ ប្រទេសហ្សកហ្ស៊ី គឺជាអ្នក សង្កេតការណ៍ នៅក្នុងស ភានិយាយ ភាសាបារាំងរយៈពេល ២០ ឆ្នាំមកហើយ         ហើយនឹងទទួលការបោះឆ្នោតក្លាយជាសមាជិកបម្រុងនៅក្នុងកិច្ចប្រជុំឆ្នាំ២០២៣នេះ។  លោក  Francis Drouin ប្រធានសភានិយាយភាសាបារាំងបានចួបពិភាក្សាការងារជាមួយលោក Shalva Papuashvili ប្រធានសភាហ្សកហ្ស៊ី។ សភាហ្ សកហ្ស៊ីបានចេញសេចក្តីប្រកាសព័ត៌មានមួយថា កិច្ចប្រជុំ ខាងលើផ្តោតលើសង្រ្គាមរបស់សហព័ន្ធរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ការចូលក្នុងសហភាពអឺរ៉ុប និងការធ្វើសមាហរណកម្មអឺរ៉ូ-អាត្លង់ទិករបស់ប្រទេសហ្សកហ្ស៊ី និងការគាំទ្រពីសភានិយាយភាសាបារាំង ដើម្បីគោលនយោបាយនៃការមិនទទួលស្គាល់ការចូលកាន់កាប់ដែនដីរបស់ប្រទេសហ្សកហ្ស៊ីពីសំណាក់រុស្ស៊ី។

លោក Papuashvili បានថ្លែងអំណរគុណដល់លោក Drouin ចំពោះការជ្រើសរើសយកហ្សកហ្ស៊ី ធ្វើជាប្រទេសម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំលើកទី៤៨ នៃសភានិយាយ ភាសា បារាំង។ លោក Papuashvili បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍មួយនេះនៅក្នុងប្រទេសហ្សកហ្ស៊ី គឺជាឱកាស ដ៏ល្អមួយ ដើម្បី ពង្រឹងកិច្ ចសហប្រតិប ត្តិការជា មួយ បណ្តា ប្រទេស ជាសមាជិកសភានិយាយភាសាបារាំង ដើម្បីលើកកម្ពស់ការផ្លាស់ ប្តូរវប្បធម៌ទៅវិញទៅមក និងដើម្បី លើកកម្ពស់ភាសាបារាំង។ នៅថ្ងៃទី៥ ខែកក្កដា សមា ជិក គណៈកម្មា  ធិការ អចិន្រ្តៃយ៍នៃសភានិយាយភាសាបារាំង និងសមាជិកសភាហ្សកហ្ស៊ីមតិភាគច្រើនបានទស្សនកិច្ចភូមិ Odzis ដែលនៅជិតខ្សែបន្ទាត់ទីក្រុង Tskhinvali នៃតំបន់ជម្លោះ South Ossetia។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាហ្សកហ្ស៊ី តំណាងភ្នាក់ងា រសន្តិសុខជាតិ ហ្សកហ្ស៊ីបាន ប្រាប់ដល់ភ្ញៀវ ទាំងអស់ពីលទ្ធផលនៃការចូល កាន់កាប់ទឹកដីរ បស់ខ្លួន ដែលធ្វើ ឡើងដោយរុស្ស៊ី។ លោក Francis Drouin ប្រធានសភានិយាយភាសាបារាំងបានបញ្ជាក់អះអាងជាថ្មីពីការគាំទ្រយ៉ាងខ្លាំងក្លារបស់លោកចំពោះ បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសហ្សកហ្ស៊ី៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៧-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://civil.ge/archives/551026



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`