លោក Wan Muhamad Noor Matha ប្រធានសភាតំណាងរាស្ត្រថៃ
រាជធានីបាងកក៖ លោក Wan Muhamad Noor Matha ប្រធានសភាតំណាងរាស្ត្រនៃព្រះរាជាណាចក្រថៃ បានកំណត់យកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថៃទី៣០។ ទោះបីជា ប្រធានសភាតំណាងរាស្ត្រថ្មីរូបនេះ បានថ្លែងយ៉ាងដូច្នេះក៏ដោយ ក៏លោកមិនអាចប្រាប់បានថា គេនឹងត្រូវបោះឆ្នោតនេះ ប៉ុន្មានដងឡើយ ប្រសិនបើប្រធានគណបក្សចលនាឆ្ពោះ ទៅមុខ (Move Forward) និងលោក Pita Limjaroenrat បេក្ខជននាយករដ្ឋមន្ត្រីថ្មីមិនទទួលបានសំឡេងគ្រប់ ៣៧៦ តាមតម្រូវការនៅក្នុងការប៉ុនប៉ងលើកទី១។
លោក Wan Noor ដែលបានជាប់ឆ្នោតជាប្រធានសភាតំណាងរាស្ត្រ កាលពីថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២៣ បានថ្លែងប្រាប់អ្នករាយការណ៍ព័ត៌មានជាបន្តបន្ទាប់ អំពីការត្រៀមរៀបចំបើកសម័យប្រជុំបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីនេះ។ លោក Wan Noor បានថ្លែងថា លោកបានរាយការណ៍ទៅការិយាល័យសភារួចហើយ កាលពីថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបើកកិច្ចប្រជុំពិភាក្សាជាមួយលោក Pornpit Phetcharoen អគ្គលេខាធិការសភាតំណាងរាស្ត្រអំពីភារកិច្ចរបស់លោកជាប្រធានសភាតំណាងរាស្ត្រ និងត្រៀមរៀបចំបើកកិច្ចប្រជុំសភានៅថ្ងៃខាងមុខ។ លោក Wan Noor បានថ្លែងថា លោករំពឹងថា នឹងមានព្រះរាជបញ្ជាតែងតាំងលោកជាផ្លូវការ ជាប្រធានសភាតំណាងរាស្ត្រ រួមទាំងប្រធានព្រឹទ្ធសភាផងដែរ ក្នុងរយៈពេល ២ ឬ៣ ថ្ងៃខាងមុខទៀត។ លោក Wan Noor បានថ្លែងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ លោកនឹងអំពាវនាវឱ្យមានកិច្ចប្រជុំមួយសម្រាប់សមាជិកសភាដើម្បីពិនិត្យពិភាក្សា និងបោះឆ្នោត ថាតើសភាតំណាងរាស្ត្រគួរតែបើកកិច្ចប្រជុំ ២ ឬ៣ លើកក្នុងមួយសប្តាហ៍ ឬយ៉ាងណា។
លោក Wan Noor បានថ្លែងទៀតថា លោកបានពិភាក្សាជាមួយលោក Pornpetch Wichitcholchai ប្រធានព្រឹទ្ធសភារួចហើយ អំពីការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីនេះ ហើយថា ថ្នាក់ដឹកនាំសភាទាំងពីរ បានព្រមព្រៀងគ្នារួចហើយ ដើម្បីបើកកិច្ចប្រជុំរួមមួយ នៅវេលាព្រឹកម៉ោង ៩.៣០ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី។ ទន្ទឹមពេលជាមួយគ្នានេះ ប្រធានសភាតំណាងរាស្ត្ររូបនេះ បានអះអាងថា ខ្លួនអាចប្រាដកជាធ្វើបាន ខណៈដែលលោក Pita មិនទទួលបានសំឡេងគ្រប់ ៣៧៦ ដែលតម្រូវក្នុងសម័យប្រជុំបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីនោះ…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ០៧-០៧-២៣-កែវ ធាវីប្រែសម្រួលពី៖ https://asianews.network/thai-parliament-to-vote-for-prime-minister-on-july-13/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម