logo logo
banner1
សភាអាល្លឺម៉ង់ អនុម័តឱ្យជាវឧទ្ធម្ភាគចក្រប្រភេទ CH-47 Chinook ៦០គ្រឿង ពីក្រុមហ៊ុន Boeing របស់សហរដ្ឋអាម៉េរិក
 

អាល្លឺម៉ង់បញ្ជាទិញឧទ្ធម្ភាគចក្រប្រភេទ CH-47 Chinook ៦០គ្រឿង ពីក្រុមហ៊ុន Boeing សហរដ្ឋអាម៉េរិក

សារព័ត៌មានអាល្លឺម៉ង់ចេញផ្សាយប្រចាំថ្ងៃ Neue Osnabrucker Zeitung បានរាយការណ៍កាលពី ថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ថា   គណៈកម្មាធិការការពារជាតិនៃ​សភា​នៃសាធារណរដ្ឋសហព័ន្ធអាល្លឺ ម៉ង់ បានអនុម័តឱ្យជាវឧទ្ធម្ភាគចក្រដឹកជញ្ជូនយោធាធុនធ្ងន់ប្រភេទ CH-47 Chinook ពីក្រុមហ៊ុន Boeing របស់សហរដ្ឋអាម៉េរិក។  តម្លៃនៃការជាវឧទ្ធម្ភាគចក្រ គឺប្រមាណជា ៧.២ពាន់លានអឺរ៉ូ(៧.៨ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក) និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រតិបត្តិការឧទ្ធម្ភាគចក្រ គឺរំពឹងថា​នឹងត្រូវការប្រមាណ ជា៧៥០លានអឺរ៉ូបន្ថែមទៀត។

ឧទ្ធម្ភាគចក្រ គ្រឿងទី១ ត្រូវបានគេរាយការណ៍ថានឹងប្រគល់ជូននៅក្នុងឆ្នាំ២០២៧។ កាលពីខែ មករា ឆ្នាំ២០២៣ សារព័ត៌មាន business Insider បានរាយការណ៍ដោយ​ដកស្រង់ពីឯកសារដែលទទួល បានថា តម្លៃនៃឧទ្ធម្ភាគចក្រស្ទើរតែមួយទ្វេជាពីរ គឺពី ៦ពាន់លានទៅ ១២ពាន់លានអឺរ៉ូ ក្នុងពេលដែល គ្រឿងបង្គុំផ្នែកខ្លះនៅ​មិនទាន់បានរចនា​នៅឡើយ ហើយតម្លៃនឹងកាន់តែថ្លៃជាងមុនថែមទៀត ដោយសារ តែអតិផរណា…៕

https://www.urdupoint.com/en/world/german-parliament-approves-purchase-of-60-chi-1718837.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`