សន្និបាតសភាអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប(OSCE-PA)
សារព័ត៌មាន Ukrinform បានរាយការណ៍ថា លោកស្រី Yevheniia Kravchuk សមាជិកប្រតិភូប្រទេសអ៊ុយក្រែនប្រចាំសន្និបាតសភាអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប(OSCE-PA) និងជាអនុប្រធានក្រុមសមាជិកសភាគណបក្សអ្នកបម្រើប្រជាជន, បានបង្ហោះសារក្នុងបណ្តាញសង្គម ហ្វេសប៊ុករបស់លោកស្រីថា សន្និបាតសភា OSCE-PA ទទួលស្គាល់ថា សហព័ន្ធរុស្ស៊ីគឺជារដ្ឋគាំទ្រអំពើ ភេរវរនិយម និងក្រុមទាហានឯកជន Wagner PMC ថាជាអង្គការភេរវករ។ លោកស្រី Kravchuk បាន កត់សម្គាល់ថាសមាជិកសន្និបាតសភា OSCE-PA បានអនុម័តលើសេចក្តីប្រកាសផ្លូវការរបស់ខ្លួនកាលពីថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។
បើតាមលោកស្រី Kravchuk ឯកសារខាងលើចែងថា អំពើភេរវនិយមគឺជាការគំរាមកំហែងដ៏ធំបំផុតមួយដល់សន្តិភាព និងសន្តិសុខពិភពលោក ហើយសកម្មភាពរបស់ក្រុម Wagner PMC ដែលបម្រើការងារក្នុងនាមរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីត្រូវបានចាត់ទុកថាជាភេរវករ។ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីធ្លាប់បានថ្លែងថា ក្រុម Wagner ទទួលការផ្គត់ផ្គង់ហិរញ្ញវត្ថុទាំងស្រុងពីរដ្ឋាភិបាលរុស្ស៊ី។ លើសពីនេះទៀត លោកស្រី Kravchuk បានគូសបញ្ជាក់ថា សេចក្តីប្រកាសបានចែងថា បណ្តារដ្ឋជាសមាជិកអង្គការ OSCE គួរតែចាត់វិធានការប្រឆាំងនឹងក្រុមទាហាន Wagner PMC បុត្រសម្ព័ន្ធ និងរចនាសម្ព័ន្ធបន្តវេនរបស់ពួគេ ព្រមទាំងបានប្រកាសថា ក្រុមទាហានឯកជនស៊ីឈ្នួលមួយនេះគឺជា អង្គការភេរវករ។
សន្និបាតសភា OSCE-PA បានអំពាវនាវដល់បណ្តារដ្ឋជាសមាជិកអង្គការទាំងអស់ត្រូវពង្រឹងបទដ្ឋាន អន្តរជាតិដែលទទួលស្គាល់យ៉ាងច្បាស់ថា ចរិតលក្ខណៈជាភេរវកររបស់ក្រុមទាហាន Wagner និងសកម្ម ភាពរបស់ក្រុមនេះ ការទទួលខុសត្រូវរបស់សហព័ន្ធរុស្ស៊ីជារដ្ឋគាំទ្រអង្គការភេរវករមួយនេះ ជាការមិនអាចទទួលយកបានក្នុងទំនាក់ទំនងអន្តររដ្ឋ។
គួរបញ្ជាក់ផងដែរថា សម័យប្រជុំរដូវក្តៅរបស់សន្និបាតសភា OSCE-PA ចាប់ផ្តើមពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងទីក្រុង Vancouver ប្រទេសកាណាដា។ ក្នុងអំឡុងពេលនៃសម័យប្រជុំខាងលើ សន្និបាតសភា OSCE-PA បានសម្រេចចិត្តក្នុងការបង្កើតគណៈកម្មាធិការពិសេសមួយស្តីពីអ៊ុយក្រែន ដើម្បីពិគ្រោះយោបល់រវាងសមាជិកសភា មកពី៥៧ប្រទេសដែលចូលរួម ពាក់ព័ន្ធនឹងការផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែន ដោយសារតែការឈ្លានពានពីសំណាក់សហព័ន្ធរុស្ស៊ី៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៦-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1106554154/Osce-Pa-Recognizes-Russia-As-State-Sponsor-Of-Terrorism-Wagner-Mercenaries-As-Terrorists
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម