ទិដ្ឋភាពទូទៅក្នុងសភាប្រទេសហុងគ្រី
ក្រសួងហិរញ្ញវត្ថុប្រទេសហុងគ្រីបានថ្លែងថា បើទោះបីជាមានស្ថានភាពសេដ្ឋកិច្ចលំបាកលំបិននៅ ក្នុងក្នុងអឺរ៉ុប និងនៅក្នុងហុងគ្រីក៏ដោយ រដ្ឋាភិបាលហុងគ្រីនឹងអនុវត្តការកាត់បន្ថយពន្ធបន្ថែមទៀតនៅ ឆ្នាំ២០២៤ ក្រោមសេចក្តីព្រាងច្បាប់ពន្ធដែលទើបត្រូវបានសភាអនុម័ត។ កញ្ចប់ថ្មីនេះ ទទួលបានការអនុ ម័តក្នុងសំឡេង១៣៦ ទល់នឹង ៤៨៩សំឡេង។ ច្បាប់ថ្មីនេះ ធ្វើឡើងដើម្បីរក្សានូវប្រព័ន្ធពន្ធគ្រួសារ និង មិត្តភាពរក្សាពន្ធលើកម្លាំងពលកម្ម និងអាជីវកម្មធុនតូច ផ្តល់ភាពងាយស្រួលដល់រដ្ឋបាលពន្ធ និងលាង សម្អាតសេដ្ឋកិច្ចបន្ថែមទៀត។ សម្រាប់ក្រុមហ៊ុនណាដែលរើសបុគ្គលិកជាជនពិភារនឹងទទួលបានផល ប្រយោជន៍បន្ថែមច្រើនជាងមុន ក្នុងពេលដែលការយកពន្ធលើយានយន្តក៏នឹងធ្វើឱ្យមានលក្ខណៈងាយ ស្រួលជាងមុនផងដែរ។
សភាហុងគ្រីក៏បានបោះឆ្នោតជ្រើសតាំងចៅក្រមតុលាការធម្មនុញ្ញថ្មីចំនួន ៤រូប ដោយការបោះឆ្នោត សំងាត់។ ចៅក្រមថ្មីទាំង៤រូប ទទួលការបោះឆ្នោតជ្រើសតាំង ព្រោះចៅក្រមក្នុងតំណែងបច្ចុប្បន្ន ៤រូប ដែល ទទួលបានការតែងតាំង មានអាណត្តិ ១២ឆ្នាំ នឹងផុតអាណត្តិនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ខាង មុខនេះ…៕
https://dailynewshungary.com/hungarian-parliament-passes-2024-tax-laws-elects-4-constitutional-court-judges/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម