លោកស្រី Pia Kauma ជាប់ឆ្នោតជាប្រធានសន្និបាតសភាអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE-PA)
លោកស្រី Pia Kauma សមាជិកសភាមកពីសាធារណរដ្ឋហ្វាំងឡង់ និងជាអតីតអនុប្រធានសន្និ បាតសភាអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE-PA) បានជាប់ឆ្នោតជាប្រធានសន្និបាតសភា OSCE-PA នៅក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី៣០ នៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា។ លោកស្រី Kauma មានសាវតារបម្រើការងារយូរឆ្នាំនៅក្នុងសន្និបាតសភា គឺលោកស្រីធ្លាប់ជាសមាជិកប្រតិភូប្រទេសហ្វាំងឡង់ប្រចាំសន្និបាតសភាពីឆ្នាំ២០១១-២០១៥ ជាសមាជិកប្តូរវេនពីឆ្នាំ២០១៧-២០១៩ និងជាសមាជិកចាប់ពីឆ្នាំ២០១៩មក។
ដោយទទួលការអប់រំផ្នែកសេដ្ឋកិច្ច និងធុរកិច្ច លោកស្រី Kauma បានបម្រើការងារនៅក្នុងសភា ហ្វាំងឡង់ក្នុងគណៈកម្មាធិការពាណិជ្ជកម្ម សង្គមកិច្ច និងសុខាភិបាល គណៈកម្មាធិការច្បាប់រដ្ឋធម្មនុញ្ញ និងគណៈកម្មាធិការបរិស្ថាន។ លោកស្រី Kauma ជាប់ឆ្នោតជាអ្នករាយការណ៍របស់គណៈកម្មាធិការកិច្ច ការនយោបាយ និងសន្តិសុខក្នុងឆ្នាំ២០១៣ និងជាប់ឆ្នោតជាអនុប្រធាន OSCE-PA ក្នុងសម័យប្រជុំក្នុង ខែកក្កដា ឆ្នាំ២០២១។ លោកស្រី Kauma ទទួលការតែងតាំងជាតំណាងពិសេសផ្នែកអាស៊ីកណ្តាលក្នុង ខែសីហា ឆ្នាំ២០២១ និងធ្លាប់ជាតំណាងពិសេសទំនាក់ទំនងជាមួយផ្នែកសង្គមស៊ីវិល។
ក្នុងថ្ងៃជាប់ឆ្នោត លោកស្រី Kauma បានថ្លែងសុន្ទរកថាដោយផ្តោតលើភាពចាំបាច់ក្នុងកិច្ចសហប្រតិ បត្តិការកាន់តែស៊ីជម្រៅ និងកាន់តែមានភាពសំខាន់ជាងមុន និងប្តេជ្ញាធ្វើការឱ្យខ្លាំងក្លាជាងមុននៅឆ្នាំ២០២៤ ដើម្បីតម្លៃរបស់អង្គការ OSCE។ អង្គការ OSCE កំពុងតែស្ថិតនៅលើផ្លូវខ្វែង ប៉ុន្តែលោកស្រីជឿជាក់យ៉ាងខ្លាំងថា អង្គការរបស់យើងគឺផ្តល់តម្លៃដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់យើង។ “រួបរួមគ្នា យើងខ្លាំងហើយមានតែការរួបរួមគ្នាទេ ទើបយើងអាចដោះស្រាយបញ្ហាប្រឈមរួមបាន”។
ក្នុងថ្ងៃតែមួយនោះ ក៏មានការបោះឆ្នោតជ្រើសតាំងអនុប្រធានទាំងបី រួមមានលោកស្រី Daniela De Ridder មកពីប្រទេសអាល្លឺម៉ង់ លោក Mykyta Poturaiev មកពីប្រទេសអ៊ុយក្រែន និងលោក Kyriakos Hadjiyianni មកពីប្រទេសស៊ីប ជាអនុប្រធានសន្និបាតសភា OSCE-PA និងលោក Johan Büser ជាហេរញ្ញឹកផងដែរ។ កាលពីមួយថ្ងៃមុនក៏មានការបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធាន និងអ្នករាយការណ៍របស់គណៈកម្មាធិការទាំងបីនៃសន្និបាតសភាផងដែរ រួមមានគណៈកម្មាធិការកិច្ចការនយោបាយនិង សន្តិសុខ គណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងបរិស្ថាន និងគណៈកម្មាធិការប្រជា ធិបតេយ្យ សិទ្ធិមនុស្ស និងមនុស្សធម៌៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៦-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.oscepa.org/en/news-a-media/press-releases/press-2023/finnish-parliamentarian-pia-kauma-elected-president-of-the-osce-parliamentary-assembly-along-with-vice-presidents-treasurer-and-committee-officers
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម