ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រកាសដាក់ដំណើរការសេវាកម្មរថយន្តក្រុងគ្នានអ្នកបើកបរក្នុងបរិវេណរដ្ឋសភា
ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូង Hyundai Motor Co បានដាក់ដំណើរការ សេវាក ម្មដឹក អ្នកដំណើរ ដោយរថយន្ តគ្មាន អ្នកបើកបរ RoboShuttle ដោយបញ្ចូលបញ្ញាសិប្បនិម្មិត និងបច្ចេក វិទ្យាបើក បរស្វយ័តក្នុង រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។ កាលពី ថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុន Hyundai Motor និងអគ្គលេខាធិការដ្ឋានរដ្ឋសភា បានបើកព្រឹត្តិការណ៍ ជិះសាកល្បង រថយន្តគ្មាន អ្នកបើកបរ (RoboShuttle) ក្នុងបរិវេណរដ្ឋសភា នៅកោះ Yeouido នៃរដ្ឋធានីសេអ៊ូល។
ភាគីទាំងពីរ បានធ្វើការកែលម្អរបរិស្ថានផ្លូវ និងប្រតិបត្តិការដឹកជញ្ជូន សម្រាប់ការបើកបរស្វយ័ត ក្នុងបរិវេណរដ្ឋសភា និងកន្លែង ចំណត សម្រាប់ ភ្ញៀវ ចាប់ពីកា រចុះហត្ថលេ ខាលើអនុស្សារណៈនៃការយោគយល់ស្តីពី ការដាក់ ឱ្យដំណើរ ការរថយន្តដឹក អ្នកដំ ណើរគ្មាន អ្នកបើក បរក្នុងបរិវេណរដ្ឋសភានៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
ប្រព័ន្ធរថយន្តដឹកអ្នកដំណើរគ្មានអ្នកបើកបរ ដែលបានដាក់ដំណើរការនៅក្នុងបរិវេណរដ្ឋសភានេះ គឺផ្អែកលើវេទិការរថយន្ត Solati របស់ក្រុមក្រុមហ៊ុន Hyundai Motor និងមានសមត្ថភាពដឹកអ្នកដំណើរបានចំនួន ១០ នាក់។ ដំណើរការដឹកជញ្ជូនអ្នកដំណើរទៅមកនេះ មាន ២ ខែ្ស ក្នុងចម្ងាយផ្លូវ ៣.១ គីឡូម៉ែត្រ ដែលត ភ្ជាប់ពីបរិវេណរដ្ឋសភា និងតំបន់ចំណតសម្រាប់ភ្ញៀវពីម៉ោង ១០ ៖ ០០ ព្រឹក ដល់ម៉ោង ៤ ៖ ០០ រសៀល រៀងរាល់ម៉ោងធ្វើការ។ មន្ត្រីបម្រើការនៅរដ្ឋសភា និងភ្ញៀវទាំងអស់អាចប្រើសេវាកម្មនេះដោយឥតគិតថ្លៃ។
រថយន្តដឹកអ្នកដំណើរគ្មានអ្នកបើកបរនេះ បានបញ្ចូលបច្ចេកវិទ្យាបើកបរស្វយ័តកម្រិតទី៤ របស់ម្ចាស់កម្មសិទ្ធិក្រុមហ៊ុន Hyundai។ ការបើក បរដោយស្វយ័តកម្រិតទី៤ នេះ ផ្តល់សិទ្ ធិ ឱ្យយានជំនិះ ត្រួតពិនិត្យ វាយតម្លៃ និងគ្រប់គ្រងស្ថានភាពបើកបរ ដោយគ្មានកិច្ ចអន្ តរាគមន៍ពី អ្នកបើកបរឡើយ លើកលែង តែចំពោះ កាលៈទេសៈ ពិសេសជាក់ស្តែងណាមួយ លើសពីនេះទៀត វេទិកាចល័តដែលបានបញ្ចូលបច្ចេកវិទ្យាសម្រាប់ការបើកបរដោយស្វយ័ត «TAP!» នេះ ត្រូវបាន បង្កើតឡើងដោយមជ្ឈមណ្ឌល software អន្តរជាតិនៃក្រុមហ៊ុន Hyundai របស់ប្រទេសកូរ៉េខាងត្បូង ឈ្មោះ 42dot ដែលត្រូវបានដាក់ឱ្យអនុវត្តរថយន្តគ្មានអ្នកបើកបរនេះ…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ០៦-០៧-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.kedglobal.com/automobiles/newsView/ked202307050010
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម