logo logo
banner1
គណៈប្រតិភូសភាសហរដ្ឋអាមេរិក អញ្ជើញមកដល់កោះតៃវ៉ាន់
 

គណៈប្រតិភូ​សភា​តំណាងសហរដ្ឋអាមេរិកទាំង ៦រូប អញ្ជើញ​​ដល់​កោះ​តៃវ៉ាន់

គណៈប្រតិភូ​សភា​តំណាងសហរដ្ឋអាមេរិក ​បានអញ្ជើញ​មក​ដល់​កោះ​តៃវ៉ាន់ កាលពីថ្ងៃចន្ទ ទី០៣ ខែ កក្កដា ឆ្នាំ២០២៣។ ក្រសួងការបរទេស​តៃវ៉ាន់ (MOFA) បានឱ្យដឹងថា គណៈប្រតិភូសភាតំណាងសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក Kevin Hern ប្រធានគណៈកម្មាធិការសិក្សា​សាធារណរដ្ឋ រួមមាន ៖ តំណាងរបស់លោក Burgess Owens, លោក Mike Flood, លោក Mike Collins, លោក Russell Fry, និង លោក Keith Self ។ ទស្សនកិច្ច​ផ្លូវការនេះ ចាប់​ពី​ថ្ងៃចន្ទ ​ទី០​៣ ​ដល់ ថ្ងៃសុក្រ ទី០​៧ ខែ​កក្កដា ឆ្នាំ២០២៣។ ក្រសួងការបរទេសតៃវ៉ាន់បានឱ្យដឹងទៀតថា គណៈប្រតិភូសភាអាមេរិកបានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងចំពោះកោះតៃវ៉ាន់ ដែលបង្ហាញពីការគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីព្រាង​ច្បាប់ដែលគាំទ្រ​កោះតៃវ៉ាន់នៅក្នុងសភា ទាក់ទងនឹងបញ្ហាសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការ ចូលរួមក្នុងវេទិកាអន្តរជាតិ។ សារព័ត៌មាន CNA បានឱ្យដឹងថា គណៈប្រតិភូសភាអាមេរិកគ្រោងនឹងជួបជាមួយសន្ទនាការងារលោកស្រី Tsai Ing-wen (蔡英文) ប្រធានាធិបតីនៃកោះតៃវ៉ាន់ និងលោក Lai Ching-te (賴清德) អនុប្រធានាធិបតី។ ក្រុមគណៈប្រតិភូសភាអាមេរិកក៏នឹងអញ្ជើញចូលរួមក្នុងពិធីជប់ លៀងមួយដែលរៀបចំដោយលោក Joseph Wu (吳釗燮) រដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់ និងចូលរួមពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលតៃវ៉ាន់ និងក្រុមអ្នក​ជំនាញ (ដែលជ្រើសតាំងឡើង ដោយរដ្ឋាភិបាលសម្រាប់ពិភាក្សាបញ្ហាសំខាន់ៗ)។

ក្រសួងការបរទេសតៃវ៉ាន់បានឱ្យដឹងថា ដំណើរទស្សនកិច្ចជាញឹកញាប់របស់គណៈប្រតិភូសភាអាមេរិក បានបង្ហាញពីការគាំទ្រចំពោះកោះតៃវ៉ាន់ ចំពេលមានភាពតានតឹងដែលកំពុងកើតមានឡើងជាមួយសាធារណ រដ្ឋប្រជាមានិតចិន។ ក្រសួងការបរទេសបានឱ្យដឹងបន្ថែមទៀតថា ដំណើរ​ទស្សន​​​កិច្ចរបស់គណៈប្រតិភូសភាអាមេរិកនាពេលនេះ គឺដើម្បីពង្រឹងការយល់ដឹងរបស់គណៈប្រតិភូអំពីបញ្ហាក្នុងតំបន់ និងលើកកម្ពស់កិច្ចសហ​ប្រតិបត្តិការរវាង កោះតៃវ៉ាន់-សហរដ្ឋអាមេរិក លើគ្រប់វិស័យ ៕

http://ព័ត៌មានសភាទ្វីបអាមេរិក ០៤-០៧-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4934590



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`