លោក Maninder Sidhu សមាជិកសភាកាណាដា
កាលពីថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣ លោកស្រី Mélanie Joly រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា បានប្រកាសថា លោក Maninder Sidhu សមាជិកសភាកាណាដានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋ Trinidad and Tobago និងសាធារណរដ្ឋសហប្រតិបតិ្តការ Guyana ពីថ្ងៃអាទិត្យ ទី០២ ដល់ថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេស Trinidad and Tobago លោក Sidhu នឹងតំណាងឱ្យប្រទេសកាណាដាដើម្បីចូលរួមក្នុងពិធីបើកកិច្ចប្រជុំទៀងទាត់លើកទី៤៥ នៃសន្និសីទប្រមុខ រដ្ឋាភិបាលនៃសហគមន៍ការ៉ាប៊ីន (CARICOM)។ នៅទីនោះ លោក Sidhu ក៏គ្រោងនឹងជួបសន្ទនាការ ងារជាមួយលោក Amery Browne រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការ CARICOM និង លោក Fitzgerald Hinds រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ នៃប្រទេស Trinidad and Tobago ដើម្បីពិភាក្សាអំពីអាទិភាពផ្នែកនយោបាយ និងសេដ្ឋកិច្ច រួមទាំងការបន្តពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងបញ្ហាសន្តិសុខក្នុងតំបន់។ លើសពីនេះ លោក Sidhu នឹងចូលរួមកិច្ចប្រជុំតុមូល ដើម្បីស្វែងយល់អំពីឱកាស និងបញ្ហាប្រឈម សម្រាប់អាជីវកម្មកាណាដានៅ ក្នុងប្រទេស Trinidad and Tobago….៕
https://www.canada.ca/en/global-affairs/news/2023/07/parliamentary-secretary-sidhu-to-travel-to-trinidad-and-tobago-and-guyana.html?utm_source=miragenews&utm_medium=miragenews&utm_campaign=news
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម