លោក Asad Qaiser ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន
លោក Asad Qaiser ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានបានអះអាងជាថ្មីពីដំណោះស្រាយរបស់លោក ក្នុងការពង្រឹងចំណងទាក់ទងរវាងប៉ាគីស្ថាន និងអ៊ូសបេគីស្ថាន តាមរយៈការពង្រឹង អន្តរកម្មរវាងសភានៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងការវិនិយោគ។ អ៊ូស- បេគីស្ថានមានសារៈសំខាន់ដ៏ធំសម្បើម សម្រាប់ប៉ាគីស្ថាន ដែលអាចធ្វើជាច្រកទ្វារទៅកាន់អាស៊ីកណ្តាល និងលើសពីនេះ ដោយសារតែទីតាំងភូមិសាស្រ្តរបស់ប្រទេសមួយនេះ។
លោក Asad Qaiser បានថ្លែងបែបនេះនៅក្នុងជំនួបជាមួយលោក Furqat Sidiq អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ូសបេគីស្ថាន ក្នុងជំនួបក្រៅឆាក ពីសម័យប្រជុំលើកទី៤៨ របស់ក្រុមប្រឹក្សារដ្ឋមន្រ្តីការបរទេស នៃអង្គការកិច្ចសហប្រតិបត្តិការ អ៊ីស្លាម(OIC)។ លោកប្រធានរដ្ឋសភារូបនេះ បានថ្លែងថា ប៉ាគីស្ថានវាយតម្លៃខ្ពស់ចំពោះចំណងទាក់ទងដ៏ជិតស្និទ្ធជាមួយអ៊ូសបេគីស្ថាន ដែលបានចែករំលែកប្រវត្តិសាស្រ្ត វប្បធម៌ និងតំបន់ជាមួយគ្នា។ លោកបានថ្លែងថា អ៊ូសបេគីស្ថាន គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់ ប៉ាគីស្ថាន នៅអាស៊ីកណ្តាល និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗនឹងអាចលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចថែមទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
លោក Asad Qaiser បានអញ្ជើញអ៊ូសបេគីស្ថាន ចូលរួមសកម្មភាពសេដ្ឋកិច្ចតាមរយៈច្រកសេដ្ឋ កិច្ចប៉ាគីស្ថាន-ចិន។ សភាប៉ាគីស្ថាននឹងពង្រីកការគាំទ្រពេញទំហឹង ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងពាណិជ្ជកម្ម និងការវិនិយោគរបស់អ៊ូសបេគីស្ថាន នៅក្នុងប្រទេសប៉ាគីស្ថាន។ សម្រាប់ភាគីអ៊ូសបេគីស្ថាន លោកអនុរដ្ឋមន្រ្តីក្រសួងការបទេស Furqat Sidiq បានអបអរសាទរចំពោះលោកប្រធានសភាប៉ាគីស្ថាន ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃសម័យប្រជុំលើកទី៤៨ របស់ក្រុមប្រឹក្សារដ្ឋមន្រ្តីការបរទេស នៃអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម(OIC-CFM) ដែលធ្វើឡើងនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដរដ្ឋធានីនៃប្រទេសប៉ាគីស្ថាន នៅចំពេលនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ ទិវាឯករាជ្យជាតិរបស់ប៉ាគីស្ថាន។ លោកបានថ្លែងថា ទំហំពាណិជ្ជកម្មទ្វេភាគី គឺជាសក្ខីភាពនៃសន្ទុះឈានឡើង ក្នុងអំឡុងពេលថ្មីៗនេះ លោកបានឯកភាពថា អ៊ូសបេគីស្ថាន អាចជាច្រកទ្វារសម្រាប់ទីផ្សារអាស៊ី-អឺរ៉ុប សម្រាប់ពាណិជ្ជកម្មប៉ាគីស្ថាន ហើយថានោះគឺជាសក្តានុពលសេដ្ឋកិច្ចដ៏ធំសម្បើមសម្រាប់ប្រទេសទាំងពីរ៕
http://ព័ត៌មានសភាអន្តរជាតិ ២៤-០៣-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/pakistan/asad-for-cementing-pakistan-uzbek-ties-throug-1486436.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម