រូបភាព សមាជិកសភានៃសាធារណរដ្ឋប៊ុលហ្គារី
សមាជិកសភានៃសាធារណរដ្ឋប៊ុលហ្គារី លើកលែងតែគណបក្សជនសង្គមនិយមប៊ុលហ្គារី និងគណបក្សស្តាំនិយមជ្រុលគាំទ្ររុស្ស៊ី Vazrazhdane ដែលមានសមាជិកចំនួន ៦០រូប នៃសមាជិកសភា ២៤០រូប បានស្នើសេចក្តីប្រកាសគាំទ្រអ៊ុយក្រែន ជាអនាគតសមាជិកអង្គការណាតូ នៅពេលសង្រ្គាមបានបញ្ចប់។ បើតាមសេចក្តីប្រកាស គឺធ្វើឡើងដើម្បីជួយស្តាសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន និងតំបន់សមុទ្ទ ខ្មៅ ហើយសហព័ន្ធរុស្ស៊ីត្រូវតែស្ម័គ្រចិត្តដកខ្លួនចេញទាំងស្រុង និងជាបន្ទាន់ពីព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ របស់បណ្តារដ្ឋអធិបតេយ្យទាំងអស់។
សេចក្តីប្រកាសខាងលើ ក៏បានទាមទារឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពទាំងអស់របស់ខ្លួន ដែលផ្ទុយទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ គាំទ្ររូបមន្តសន្តិភាពរបស់លោក Volodymyr Zelen skyy ប្រធានាធិបតីអ៊ុយក្រែន។ ព្រមទាំងទាមទារឱ្យប៊ុលហ្គារីបន្តផ្តល់នូវជំនួយនយោបាយ ហិរញ្ញវត្ថុ មនុស្សធម៌ យោធា និងបច្ចេកទេសយោធា ដល់អ៊ុយក្រែនរហូតដល់ស្តាអធិបតេយ្យភាពឡើងវិញទាំង ស្រុងលើព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
សេចក្តីប្រកាសទទួលបានការគាំទ្រពីគណបក្សកាន់អំណាចដ៏យូរអង្វែង គឺគណបក្ស GERB គណបក្សជនជាតិភាគតិចតួកគី DPS ក្រុមចម្រុះគណបក្សគាំទ្រអឺរ៉ុប គឺគណបក្ស We continue the change និងគណបក្សប្រជាធិបតេយ្យប៊ុលហ្គារី(PP-DB) ព្រមទាំងគណបក្សប្រជានិយម ITN។
សេចក្តីប្រកាសដដែល ក៏បានលើកឡើងផងដែរថា សភារំពឹងថា រដ្ឋាភិបាលប៊ុលហ្គារី រួមទាំង នៅឯកិច្ចប្រជុំកំពូលអង្គការណាតូដែលនឹងធ្វើឡើងនៅក្នុងពេលខាងមុខនេះ ក្នុងទីក្រុងវីលនីញូស ប្រទេស លីទុយអានីនឹងបង្ហាញនូវជំហរគាំទ្រសមាជិកភាពរបស់អ៊ុយក្រែនក្នុងអង្គការណាតូ បន្ទាប់ពីប្រទេសមួយនេះបានស្តាសន្តិភាពនៅលើទឹកដីរបស់ខ្លួន។ ព្រមទាំងទទូចឱ្យអង្គការណាតូប្រើប្រាស់កិច្ចប្រជុំមួយនេះ ដើម្បីគូសបញ្ជាក់នូវប៉ារ៉ាម៉ែត្រដ៏ច្បាស់លាស់មួយសម្រាប់សមាជិកភាពរបស់អ៊ុយក្រែនក្នុងអង្គការណាតូ៕
ព័ត៌មានសភាទ្វីបអឺរ៉ុប ០៤–០៧–២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.euractiv.com/section/politics/news/bulgarian-parliament-to-vote-on-declaration-for-ukraine-nato-membership/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម