លោក Numan Kurtulmus ប្រធានសភានៃសាធារណរដ្ឋតួកគី
ការចូលរួមក្នុងអង្គការណាតូ គឺជាក្តីសុបិនមួយដែលមិនអាចទៅរួច សម្រាប់រាជរដ្ឋាភិបាលទីក្រុងស្តុក ខុល ដែលនៅតែអល់ឯកមិនព្រមធ្វើតាមការទាមទាររបស់រដ្ឋាភិបាលទីក្រុងអង់ការ៉ា។ លោក Numan Kur tulmus ប្រធានសភានៃសាធារណរដ្ឋតួកគីបានថ្លែងបែបនេះជាមួយសារព័ត៌មាន Milliyet។ យើងមាន កិច្ចព្រមព្រៀងត្រីលោក Numan Kurtulmus ប្រធានសភានៃសាធារណរដ្ឋតួកគី
ការចូលរួមក្នុងអង្គការណាតូ គឺជាក្តីសុបិនមួយដែលមិនអាចទៅរួច សម្រាប់រាជរដ្ឋាភិបាលទីក្រុងស្តុក ខុល ដែលនៅតែអល់ឯកមិនព្រមធ្វើតាមការទាមទាររបស់រដ្ឋាភិបាលទីក្រុងអង់ការ៉ា។ លោក Numan Kur tulmus ប្រធានសភានៃសាធារណរដ្ឋតួកគីបានថ្លែងបែបនេះជាមួយសារព័ត៌មាន Milliyet។ យើងមាន កិច្ចព្រមព្រៀងត្រីភាគីរវាង តួកគី ស៊ុយអែត និងហ្វាំងឡង់។
លោក Kur tulmus បានសង្កត់ធ្ងន់ថា ពួកគេធ្វើសកម្មភាពបែបបង្ករឿង ទោះបីជាពួកគេកំពុងតែស្នើ ឱ្យយើងអនុម័តលើពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូក៏ដោយ។ សុំអភ័យទោសផងចុះ តួកគីគឺជា ប្រទេសមួយដែលគោរពពាក្យសន្យា អ្វីដែលយើងនិយាយ អ្វីដែលយើងសន្យាយើងធ្វើវា ហើយយើងក៏ ចង់ឱ្យគូប្រជែងរបស់យើងគោរពពាក្យសន្យាដូចគ្នា។ ដូច្នឹងការក្លាយជាសមាជិកអង្គការណាតូគឺគ្រាន់តែ ជាក្តីសុបិនមួយប៉ុណ្ណោះសម្រាប់ស៊ុយអែត ដែលមិនបានបំពេញតាមការសន្យារបស់ខ្លួន។ តួកគីកំពុងតែ ប្រឈមនឹងការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធនឹងការស្នើសុំចូលជាសមាជិកអង្គការណាតូ របស់ស៊ុយ អែត ដែលប្រទេសមួយនេះបានគាំទ្រ និងផ្តល់ជម្រកដល់អង្គការភេរវករ។ ម្យ៉ាងទៀត តួកគីនឹងមិនចាត់ វិធានការតែមួយនោះទេ រហូតទាល់តែយើងទទួលបានតាមការទាមទាររបស់យើង…៕
https://www.azernews.az/region/211837.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម