logo logo
banner1
ប្រធានាធិបតីបារាំងនឹងជួបជាមួយប្រធានសភាទាំងពីរថ្នាក់ និងអភិបាលក្រុងជាង ២២០ក្រុង
 

លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង

លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនឹងទទួលជួបប្រធានសភាទាំង ពីរថ្នាក់ លោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភា និងលោក Gérard Larcher ប្រធានព្រឹទ្ធសភា។ នៅថ្ងៃអង្គារនេះលោកនឹងជួបជាមួយអភិបាលក្រុង ជាង២២០ក្រុង ដែលកើតមានកុបកម្ម។ ប្រព័ន្ធផ្សព្វ ផ្សាយបារាំងបានរាយការណ៍ថា លោកស្រី Élisabeth Borne នាយករដ្ឋមន្រ្តីបារាំងក៏ត្រូវ​បានស្នើឱ្យទទួល ជួបប្រធានក្រុមនយោបាយក្នុងសភាផងដែរ។

កិច្ចការជាអាទិភាពដែលត្រូវពិភាក្សាគឺការស្តាសណ្តាប់ធ្នាប់ ការគាំទ្ររបស់រដ្ឋដល់ភ្នាក់ងារនគរបាល កងអាវុធហត្ថ កងពន្លត់អគ្គិភ័យ មន្រ្តីតុលាការ និងមន្រ្តីជាប់ឆ្នោត ក៏ដូចជា ប្រធានក្រុមនយោបាយ មេដឹក នាំគណបក្ស និងសមាជិកសភា។ ក្នុងជំនួបខាងលើ លោក Macron បានស្នើឱ្យ​គណៈ​រដ្ឋមន្រ្តីរបស់លោក ត្រូវបន្តធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីស្តាសណ្តាប់ធ្នាប់ និងធានានូវភាពស្ងប់ស្ងាត់មកវិញ។ លោក Macron ក៏បានស្នើ​ឱ្យ​រដ្ឋាភិបាលបន្តភាពជិតស្និទ្ធជាមួយនគរបាល កងអាវុធហត្ថ មន្រ្តីតុលាការ ក្រឡាបញ្ជី កង ពន្លត់អគ្គិភ័យ មន្រ្តីជាប់ឆ្នោត…៕

https://www.inform.kz/en/french-president-macron-to-meet-parliament-speakers-and-mayors-of-over-220-municipalities_a4085676



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`