logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម៖ វៀតណាមតែងតែពិភាក្សាជាមួយដៃគូ អង្គការពលកម្មអន្តរជាតិដ៏សំខាន់ និងគួរឱ្យទុកចិត្តបានរបស់ខ្លួន
 

លោក Vương Đình Huệ (ស្តាំ) ទទួលជួបសម្តែងការគួរសមជាមួយលោក Gilbert F. Houngbo អគ្គនាយកអង្គការពលកម្មអន្តរជាតិ (ILO) ក្នុងរដ្ឋធានីហាណូយ នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣

រដ្ឋធានីហាណូយ៖  កាលពីថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោក  Vương  Đình Huệ  ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គម​និយម​វៀតណាម បានថ្លែងក្នុងពេលទទួលជួបសម្តែងការគួរសមជាមួយលោក Gilbert F. Houngbo អគ្គនាយ​​​កអង្គការពលកម្មអន្តរជាតិ (ILO) ក្នុងរដ្ឋធានីហាណូយ​ថាអង្គការពលកម្មអន្តរជាតិ  គឺជាដៃគូយ៉ាងសំខាន់ និងគួរឱ្​យទុកចិត្ត​បាន​របស់​រដ្ឋា​ភិបាល​​វៀតណាម។

លោកប្រធាន Hue បានថ្លែងថា អង្គការ ILO បានចូលរួមចំណែកគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមវៀតណាម និងបានផ្តល់​ជំនួយគួរឱ្យកត់សម្គាល់ដល់វៀតណាម នូវគ្រប់ដំណើរការនីតិកម្ម និងបទប្បញ្ញត្តិនានាស្តីពី ការងារ ជាពិសេស ច្បាប់ការងារ​ដំបូងក្នុង​ឆ្នាំ១៩៩៤ និងការបោះពុម្ពផ្សព្វផ្សាយច្បាប់នេះ ក្នុងឆ្នាំ២០១២ និង២០១៩, សេចក្តីព្រាងសេចក្តីសម្រេចស្តីពី គណៈកម្មាធិការមជ្ឈិមបក្សពាក់ព័ន្ធ​នឹងកំណែ​ទម្រង់គោលនយោបាយប្រាក់ឈ្នួល និងកំណែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គម រួមទាំង ការសិក្សា​ស្រាវជ្រាវ និងការផ្តល់សច្ចាប័នលើ​អនុសញ្ញា​ជាមូលដ្ឋានរបស់អង្គការពលកម្មអន្តរជាតិផងដែរ។

លោកប្រធាន Hue បានថ្លែងប្រាប់ភ្ញៀវរបស់ខ្លួនថា វៀតណាម បានដាក់ចេញនូវផែនទីបង្ហាញផ្លូវរបស់ខ្លួន ដើម្បីផ្តល់​សច្ចាប័នលើ​អនុ​សញ្ញាឆ្នាំ១៩៨៧ និងបានពិនិត្យពិភាក្សាជាមួយអង្គការអន្តរជាតិ, ភ្នាក់ងារពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីចូលរួមផ្តួច​ផ្តើមគំនិត​ជាសកលនា​ពេល​​បច្ចុប្បន្ន។វៀតណាម បានគាំទ្រការកសាងទំនាក់ទំនងប្រកបដោយភាពសុខដុមរម្យនា, ទំនាក់ទំនងការងារដែលមានការអភិវឌ្ឍ និងស្ថិរភាព។ រដ្ឋដើរ​​តួនាទី​ក្នុងការសម្របសម្រួល រវាងនិយោជក និងនិយោជិត។ លោកប្រធាន Hue បានបន្ថែមទៀតថា វៀតណាមក៏​កំពុងតែ​ធ្វើកំណែទ​ម្រង់យ៉ាង​​សកម្មផងដែរ លើគំរូរីកចម្រើនរបស់ខ្លួន និងការពុះពារយុទ្ធសាស្ត្រ ៣ ពាក់ព័ន្ធនឹងក្រសួង-ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។

យោងតាមថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមរូបនេះ រដ្ឋសភាវៀតណាម កំពុងខិតខំកសាងប្រព័ន្ធច្បាប់មួយ និងក្រប​ខ័ណ្ឌការងារ​ក្រសួង​-ស្ថាប័ននានា ដែលអនុគ្រោះដល់ការអភិវឌ្ឍ ជាពិសេស ក្នុងការគាំទ្រការធ្វើអាជីវកម្មថាមពល និងការធ្វើអាជីវកម្មឌីហ្ស៊ីតាល់ដែលសមស្រប។ វៀតណាមក៏កំពុងបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើនការចូលរួមចំណែកដល់សេដ្ឋកិច្ចឌីហ្ស៊ីតាល់ចំពោះផលិតផលក្នុងស្រុកសរុប (GDP)ឱ្យបានប្រហែល ២០% ត្រឹមឆ្នាំ២០២៥ និង៣០% ត្រឹមឆ្នាំ២០៣0…៕

http://ព័ត៌មានសភាទ្វីបអាស៊ី ០៣-០៧-២៣-កែវ ធាវីប្រែសម្រួលពី៖ https://vietnamnews.vn/politics-laws/1550602/viet-nam-always-considers-ilo-important-trustworthy-partner-na-chairman.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`