សម័យប្រជុំនៃរដ្ឋសភាអំណាចប្រជាជននៃសាធារណរដ្ឋគុយបា
កាលពីថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋសភាអំណាចប្រជាជននៃសាធារណរដ្ឋគុយបា បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួននូវសេចក្តីព្រាងច្បាប់ស្តីពីក្រមព្រហ្មទណ្ឌយោធា ដើម្បីលើកកម្ពស់ ការចូលរួមរបស់ប្រជាពលរដ្ឋ និងរួមចំណែកលើកកម្ពស់វប្បធម៌ច្បាប់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភា បទដ្ឋានគតិយុត្តនឹងត្រូវដាក់ជូនក្រុមសមាជិករដ្ឋសភាដើម្បីវិភាគ និងជជែកដេញដោលនៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំសាមញ្ញលើកដំបូង នៃរដ្ឋសភាគុយបានីតិកាលទី១០។ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាលនៃតុលាការ ប្រជាជនកំពូល បានបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់លោក Esteban Lazo ប្រធានរដ្ឋសភាគុយបា ស្របតាមមាត្រា ១៦៤ នៃរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋ។ សម្រាប់សេចក្តីលម្អិតនៃសេចក្តីព្រាងច្បាប់នេះ ក្រុមការងារបណ្ដោះអាសន្នមួយ ដែលបង្កើតឡើងដោយតំណាងតុលាការប្រជាជនកំពូល ការិយាល័យអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋ ការិយាល័យរដ្ឋអាជ្ញាយោធាកណ្តាល ក្រសួងនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ ក្រសួងមហាផ្ទៃ និងយុត្តិធម៌ និងក្នុងចំណោមស្ថាប័នផ្សេងទៀត ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២១។ រដ្ឋសភាគុយបាបញ្ជាក់ថា សម្រាប់ការអនុលោមនៃសេចក្តីព្រាងច្បាប់នេះ ឯកសារគន្ថនិទ្ទេស (bibliography) ជាតិ និងអន្តរជាតិត្រូវបានសិក្សា និងវិភាគយ៉ាងទូលំទូលាយ ក៏ដូចជាសន្ធិសញ្ញាដែលចុះហត្ថលេខាដោយសាធារណរដ្ឋគុយបាទាក់ទងនឹងសំណើ និងឯកសារដែលកើតចេញពីការបង្កើតច្បាប់ អន្តរជាតិ។
គួរបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីក្រមព្រហ្មទណ្ឌយោធា ផ្តល់និរន្ដរភាពដល់កំណែទម្រង់ប្រព័ន្ធតុលាការ និងនីតិវិធី ត្រូវបានផ្តួចផ្តើមឡើងនៅក្នុងរដ្ឋសភាគុយបានីតិកាលទី៩ ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ០៣-០៧-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/07/02/cuban-parliament-publishes-bill-on-military-penal-code/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម