logo logo
banner1
រដ្ឋសភាគុយបា កោះបើកសម័យប្រជុំសាមញ្ញ នីតិកាលទី១០
 

រដ្ឋសភាអំណាចប្រជាជនគុយបា

លោក Esteban Lazo ប្រធានរដ្ឋសភាអំណាចប្រជាជនគុយបា នឹងកោះបើកប្រជុំសាមញ្ញលើកដំបូងនៃរដ្ឋ សភាគុយបានីតិកាលទី១០ របស់ខ្លួន។ នៅក្នុងការអនុវត្តអំណាចដែលមានចែងនៅក្នុងមាត្រា ១១១ ក្នុងកថាខណ្ឌ C នៃរដ្ឋធម្មនុញ្ញសាធារណរដ្ឋគុយបា លោក Lazo ដែលជាប្រធាន​ក្រុម​ប្រឹក្សារដ្ឋ នឹងកោះបើកសម័យប្រជុំសាមញ្ញ ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៩:០០ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល សន្និបាត Palacio de Convenciones នៃរដ្ឋធានីឡាហាវ៉ាន។ ក្នុងសម័យប្រជុំវិសាមញ្ញលើកទី២ នៃរដ្ឋសភា គុយបាដែលបានធ្វើ​ឡើងកាលពីខែឧសភាកន្លងទៅ លោក Lazo បានមានប្រសាសន៍ថា សម័យប្រជុំសាមញ្ញ បន្ទាប់នេះនឹងធ្វើការវិភាគកាន់តែស៊ីជម្រៅ​អំពីបញ្ហាផល​ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។ លោក Lazo បានអះ អាងថា សម័យប្រជុំនឹងមានរយៈពេល ៥ថ្ងៃ ដើម្បីធ្វើការជជែកពិភាក្សាយ៉ាងក្តៅគគុក ពីព្រោះ​មិន​មាន​បញ្ហាណា​មួយ​ដែល​ទាក់​ទង​នឹង​ប្រជាជន​នឹង​ត្រូវ​រដ្ឋសភាច្រានចោលនោះឡើយ….៕

https://www.plenglish.com/news/2023/06/30/ordinary-session-of-x-legislature-of-the-cuban-parliament-convened/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`