សន្និបាតសភាអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE-PA)
សភានៃសាធារណរដ្ឋអាម៉េនីបានប្រកាសថា កិច្ចប្រជុំរដូវស្លឹកឈើជ្រុះ លើកទី២១ របស់សន្និបាត សភាអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប«OSCE-PA» នឹងធ្វើឡើងនៅក្នុងរដ្ឋធានីយ៉េរ៉េ វ៉ាន់។ ការសម្រេចចិត្តបែបនេះ បានធ្វើឡើងដោយគណៈកម្មាធិការអចិន្រ្តៃយ៍សភាអាម៉េរនី កាលពីថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងអំឡុងពេលនៃសម័យប្រជុំប្រចាំឆ្នាំ(រដូវក្តៅ) របស់ OSCE-PA នៅក្នុង ទីក្រុង Vancouver ប្រទេសកាណាដា។
លោក Sargis Khandanyan ប្រធានប្រតិភូសភាអាម៉េនីប្រចាំ OSCE-PA បានថ្លែងបែបនេះក្នុង ពេលអញ្ជើញប្រតិភូប្រទេសដទៃទៀតមកកាន់ប្រទេសអាម៉េនី។ “បញ្ហាប្រឈមសន្តិសុខនៅតែបន្តកក្រើក រញ្ជួយនៅក្នុងតំបន់អឺរ៉ុប ហើយក្រោមលក្ខខណ្ឌទាំងនេះ កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាអន្តរសភា កាន់តែមានសារៈសំខាន់។ រយៈសម័យប្រជុំនៅក្នុងទីក្រុងយ៉េរ៉េវ៉ាន់ សមាជិកសន្និបាតទាំងអស់នឹងមាន ឱកាសក្នុងការពិភាក្សា និងផ្លាស់ទស្សនៈគ្នាទៅវិញទៅមក អំពីបញ្ហាប្រឈមសន្តិសុខនៃតំបន់ South Caucasus និងផលវិបាក”។
គួរបញ្ជាក់ផងដែរថា វេទិកាសភារបស់អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តការក្នុងអឺរ៉ុប (OSCE-PA) ប្រមូលផ្តុំសមាជិកសភាជាង ៣២០រូប មកពីប្រទេសជាសមាជិកចំនួន ៥៧ប្រទេស។ គោលដៅ ចម្បងរបស់អង្គការមួយនេះ គឺធ្វើឡើងដើម្បីសម្របសម្រួលកិច្ចសន្ទនាអន្តរសភា និងគោលដៅសន្តិសុខ គ្រប់ជ្រុងជ្រោយ…៕
https://news.am/eng/news/768371.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម