logo logo
banner1
អ្នកនាំពាក្យវិមានក្រឹមឡាំង៖ រុស្ស៊ីមិនថ្លែងសុន្ទរកថា ទៅកាន់សភាបណ្តា ប្រទេសលោកខាងលិចនោះទេ ប៉ុន្តែរុស្ស៊ីបើកចំហសម្រាប់កិច្ចសន្ទនា
 

លោក Vladimir Vladimirovich Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានថ្លែងថា រដ្ឋាភិបាលទីក្រុងមូស្គូ មិនផ្តួចផ្តើម គំនិតណាមួយ សម្រាប់ការថ្លែងសុន្ទរកថារបស់លោកប្រធានាធិបតី Vladimir Vladimirovich Putin ទៅ កាន់សភានៃបណ្តាប្រទេសលោកខាងលិចនោះឡើយ ប៉ុន្តែប្រមុខរដ្ឋរបស់យើង នៅតែបើកចំហទំនាក់ ទំនងនៅគ្រប់កម្រិត ដើម្បីបញ្ជាក់អះអាងពីជំហររបស់រុស្ស៊ីចំពោះស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន។ មិនមានការចរចាណាមួយត្រូវបានធ្វើឡើងនោះទេ។
ទន្ទឹមនឹងនោះលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin តែងតែ និងនៅតែបើកចំហទំនាក់ទំនងនៅ គ្រប់កម្រិតទាំងអស់ ដើម្បីបញ្ជាក់អះអាងពីជំហររបស់រុស្ស៊ីចំពោះសំណុំរឿងមួយនេះ ដើម្បីពន្យល់ពីគោល បំណងនៃភារកិច្ច និងមូលហេតុដែលរុស្ស៊ីធ្វើប្រតិបត្តិការយោធាពិសេស។ ជាការពិត លោកប្រធានាធិបតី បានបង្ហាញឱ្យឃើញថា លោកបានត្រៀមខ្លួនជាយូរមកហើយ អ្នកនាំពាក្យរូបនេះ បានថ្លែងប្រាប់អ្នកសារ ព័ត៌មាន។ តាមពិតទៅទីក្រុងមូស្គូ មិនអាច និងមិនចង់ផ្តួចផ្តើមគំនិត(ថ្លែងសុន្ទរកថា)នោះឡើយ ជា ពិសេស ចាប់តាំងពីយើងនិយាយជាចម្បងអំពីប្រទេសទាំងនោះ ដែលបានចាត់វិធានការអរិភាពប្រឆាំង នឹងប្រទេសរបស់យើង ក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ៕

https://www.urdupoint.com/en/world/russia-not-addressing-parliaments-of-western-1486292.htm



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`