logo logo
banner1
សៀវភៅថ្មីរបស់សហភាពអន្តរសភាស្តីពី វិធីសាស្រ្តកៀរគរសភាក្នុងការជួយលុបបំបាត់ការរើសអើងចំពោះស្រ្តី
 

កាលពី២០ឆ្នាំមុន សហភាពអន្តរសភា(IPU) និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានចេញ​ផ្សាយសៀវភៅមួយសម្រាប់សមាជិកសភា ស្តីពីអនុញ្ញាលុបបំ បាត់គ្រប់ទម្រង់នៃការរើសអើងចំពោះស្រ្តី និងពិធីសារជាជម្រើស (Handbook for Parliamentarians on Convention on the Eliminiation of All Fomrs of Discriminiation against Women and its Optional Protocols)។ នៅពេលនេះ ស្ថាប័នទាំងពីរបានធ្វើបច្ចុប្បន្នភាពសៀវភៅនេះ និងចេញផ្សាយលើកទី២។

តើអ្វីជាអនុសញ្ញាCEDAW(ស៊ី ដ)?

អនុសញ្ញាCEDEW គឺជាអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការលុបបំបាត់គ្រប់ទម្រង់នៃការរើស អើងចំពោះស្រ្តី។ ទោះបីជាអនុសញ្ញា​នេះត្រូវបានអនុម័តកាលពីជាង៤ទសវត្សរ៍មុនក៏ដោយ ក៏បច្ចុប្បន្ននេះ អនុសញ្ញានេះ នៅតែឧបករណ៍ដ៏សំខាន់សម្រាប់ការសម្រេចបាននូវ​សម​ភាព​យេនឌ័រ និងការការពារសិទ្ធិស្រ្តីនៅគ្រប់ស្រទាប់វណ្ណៈ– តាំងពីស្រ្តីបម្រើការងារក្រុមគ្រួសារ ក្នុងថ្នាក់រៀន រហូតដល់ស្រ្តីបម្រើការក្នុង​ក្រុម​ប្រឹក្សាប្រតិបត្តិ និងក្នុងស្រទាប់ថ្នាក់ដឹកនាំនយោបាយ។ សៀវភៅថ្មីនេះ ជួយសមាជិកសភាក្នុងការប្រើក្លាយអនុសញ្ញាខាងលើ ទៅជាសកម្មភាព​ដ៏រឹងមាំរបស់សភា​ តាមរយៈមុខងារនីតិកម្ម មុខងារបែងចែកថវិកា និងមុខងារត្រួតពិនិត្យសកម្មភាពរដ្ឋាភិបាល។ សៀវភៅថ្មីនេះ ក៏ជាគ្រឿង​លើកទឹកចិត្តមួយទៀតដែរ ដល់សមា ជិកសភាក្នុងការនាំមុខគេ នៅពេលធ្វើការងារពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិស្រ្តី។​

ការរើសអើងចំពោះស្រ្តី

ការរើសអើងចំពោះស្រ្តី ជាទង្វើដែលលម្អៀងផ្នែកយេនឌ័រ ហើយទង្វើនេះកំពុងកើតឡើងទូទាំងពិ- ភពលោក។ ទិន្នន័យរបស់សហភាព​អន្តសភា នៅពេលនេះ បានបង្ហាញថាសមាមាត្រស្រ្តីក្នុងសភា បាននៅទ្រឹងត្រឹមចំនួនប្រហែល២៦% ទោះបីជាប៉ុន្មានឆ្នាំមុននេះមានការកើនឡើង​ក្នុងនិន្នាការថេរក៏ដោយ។ យោងតាមទិន្នន័យរបស់ធនាគារពិភពលោក(The World Bank) ស្រី្តនិងកុមារីទទួលបានសិទ្ធិស្របច្បាប់តែ៧៧% ប៉ុណ្ណោះនៃធៀបនឹងសិទ្ធិស្របច្បាប់ដែលបុរស និងកុមារាទទួលបាន។ ចំណែកទិន្នន័យរបស់វេ- ទិកាសេដ្ឋកិច្ចពិភពលោកវិញ ទិន្នន័យនេះបាន​គណនាឃើញថា ស្រ្តីនៅទូទាំងពិភពលោក រកប្រាក់ចំណូលបាន៣៧%តិចជាបុរស ដែលមានការងានិងតួនាទីដូចគ្នា ហើយវឌ្ឍនភាពនៃការ​បន្ថយ​គម្លាតប្រាក់ខែរវាងបុរស-ស្រ្តី(ដែលមានតួនាទីដូចគ្នា) គឺធ្វើបានតិចតួចបំផុត។

តើសភាអាចធ្វើអ្វីបាន ដើម្បីដោះស្រាយបញ្ហានៃការរើសអើងចំពោះស្រ្តី?

សៀវភៅថ្មីនេះ​បង្ហាញអំពីវិធីសាស្រ្តដែលសភាអាចប្រើប្រាស់អនុសញ្ញា CEDAW ធ្វើជាក្របខ័ណ្ឌមួយ សម្រាប់ឱ្យមានវឌ្ឍនភាព​សមភាព​យេនឌ័រ និងសិទ្ធិមនុស្សរបស់ស្រ្តីនិងកុមារី។ សៀវភៅថ្មីនេះផ្តល់ជូនសភា នូវចំណេះដឹងអំពីអនុសញ្ញា CEDAW និងការងាររបស់​គណៈកម្មា​ធិការនេះ។ គណៈកម្មាធិការ CEDAW គឺជាក្រុមឃ្លាំមើលដែលសមាជិកជាមន្រ្តីជំនាញៗ មានតួនាទីត្រួតពិនិត្យការអនុវត្ត និងការរីកចម្រើននានា ដែលរាយការណ៍ជូនដោយប្រទេស និងហើយក៏មានតួនាទីឆ្លើយតបចំពោះបណ្តឹងផងដែរ។

សៀវភៅថ្មីនេះផ្តោតលើប្រធានបទជាក់ស្តែងជាច្រើន ពាក់ព័ន្ធអនុសញ្ញា CEDAW ដែលរួមមានផងដែរនូវបរិបទនៃការប្រឈមនានា កើតឡើងដោយសារជម្លោះប្រដាប់អាវុធ អសិ្ថរភាពនយោបាយ បម្រែប-ម្រួលអាកាសធាតុ និងវិបត្តិសុខភាព។ ឧទាហរណ៍ បទឧក្រិដ្ឋនិងការ​រំលោភសិទ្ធស្រ្តីនិងកុមារី ជាពិសេសអំពើហិង្សាលើស្រ្តី ជារឿយៗកើនឡើងខ្លាំងក្នុងស្ថានភាពជម្លោះ។ អំពើហិង្សានេះ រួមមានការចាប់រំលោភ និងទម្រង់ផ្សេងៗទៀតនៃអំពើហិង្សាលើភេទ ដែលពេលខ្លះត្រូវបានគេប្រើប្រាស់ធ្វើជាស្នៀតមួយ នៃការធ្វើសង្គ្រាម ការជួញដូរមនុស្សដោយ​ខុសច្បាប់ និងរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ។

សៀវភៅថ្មីនេះ បរិយាយលម្អិតអំពីសកម្មភាពដែលសភាអាចធ្វើបាន ដើម្បីដោះស្រាយអំពើហិង្សា។ សៀវភៅនេះផ្តល់អនុសាសន៍ឱ្យសភា ដាក់គ្រប់សកម្មភាពនៃអំពើហិង្សាលើភេទ ដែលប្រព្រឹត្តិដោយរដ្ឋ(State)និងមិនមែនរដ្ឋ បញ្ចូលទៅក្នុងច្បាប់ជាតិ ដើម្បីឱ្យច្បាស់លាស់ថាទង្វើ​ទាំងអស់នោះត្រូវ បានគេចាត់ទុកជាបទឧក្រិដ្ឋ​ ត្រូវបានគេស៊ើបអង្កេត ត្រូវបានគេកាត់ទោស និងត្រូវបានគេដាក់ទណ្ឌកម្ម។

សៀវភៅថ្មីនេះ ក៏បានដាក់បញ្ចូលដែរនូវករណីសិក្សាជាច្រើន អំពីវិធីសាស្រ្តដែលសភា​ប្រទេសនា នា បានប្រើប្រាស់ដើម្បីជួយលុបបំបាត់ការ​រើសអើងចំពោះស្រ្តី។ ឧទាហរណ៍ រដ្ឋសហភាពម៉ិកស៊ិក មានច្បាប់មួយឈ្មោះ ច្បាប់ទូទៅស្តីពីលទ្ធភាពរបស់ស្រ្តីក្នុងការ​ទទួលបានជីវិតដែលគ្មាន​អំពើហិង្សា (The Ge neral Law on Women’s Access to Life Free of Violence) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧។ មួយឆ្នាំក្រោយច្បាប់​នេះចូល​ជាធរមាន គេឃើញមានការអនុម័តនូវថវិកាសាធារណៈសម្រាប់យេនឌ័រ។ ថវិ- កាមួយនេះ ត្រូវបានប្រើប្រាស់ជាពិសេសដើម្បីផ្តោត​លើ​ការ​ទប់ស្កាត់​ ដាក់ទណ្ឌកម្ម និងផ្តាច់ឫសគល់អំពើហិង្សាចំពោះស្រ្តី ។

ឧទាហរណ៍ល្អមួយទៀត នៃការអនុវត្តការងារសភាដើម្បីលុបបំបាត់អំពើហិង្សាចំពោះស្រ្តី ក្នុងសៀវ ភៅ គឺវិធីសាស្រ្តដែលសភាប្រទេស​ជាច្រើន អាចចូលរួមយ៉ាងសកម្មជាមួយគណៈកម្មាធិការ CEDAW។ សាធារណរដ្ឋម៉ាល់ឌីវ ជាលើកទីមួយបានដាក់បញ្ចូលប្រធាន​គណៈកម្មាធិកា​រ​សភាផ្នែកសិទ្ធិមនុស្សនិងយែនឌ័រ ចូលជាសមាជិកគណៈប្រតិភូរដ្ឋទទួលបន្ទុកកិច្ចការនេះ ក្នុងឆ្នាំ២០២១ ដែលការធ្វើដូច្នេះ គឺដើម្បីធានាថាសភា​ក៏មាន​តួនាទីមួយនៅក្នុងគណៈកម្មាធិការនេះ ហើយសភាអាចតាមដានបានល្អប្រសើរជាងមុននូវរបាយការណ៍​ប្រទេសស្តីពីវឌ្ឍនភាព​លើការងារ​នេះ។

សភា ក្នុងតួនាទីជាភ្នាក់ងារនាំឱ្យមានការផ្លាស់ប្តូរ (Parliaments as Agents of Change)

សៀវភៅថ្មីនេះ សង្កត់ធ្ងន់អំពីវិធីសាស្រ្តដែលសភាអាចអនុវត្ត ដើម្បីធ្វើខ្លួនជាចលករនៃការផ្លាស់ប្តូរ  វិជ្ជមានក្នុងការលុបបំបាត់អំពើហិង្សា។​ ឧទាហរណ៍ សភាអាចធ្វើជាស្ថាប័នគំរូ បង្ហាញអំពីក្នុងការយល់ដឹង និងការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាយេនឌ័រ។ សៀវភៅផែនការ​សកម្មភាព​ឆ្នាំ២០១២ សម្រាប់ការយល់ដឹងអំពីយេនឌ័រ (The IPU’s 2012 Plan of Actions for Gender-Sensitive Parliaments) គឺជាឯកសារគោល​នយោបាយគន្លឹះមួយ ដែលបង្ហាញអំពីយុទ្ធសាស្រ្តជាច្រើន ដែលសភាទាំងអស់អាចសម្រាំង យកទៅអនុវត្ត ដោយមិនចាំបាច់គិតថា តើសភានោះ​មាន​សមាជិកាច្រើន ឬតិចឡើយ។

សម្រង់សំដីនៃភាពជាអ្នកដឹកនាំ(Leadership Quotes)

លោកស្រីCynthia López ប្រធានការិយាល័យសមាជិកាសភា របស់សហភាពអន្តរសភា បានមាន ប្រសាសន៍ថា៖ ”យើងនឹងមិនអាច​ដោះស្រាយបានឡើយ នូវការប្រឈមនានានាពេលបច្ចុប្បន្ន ប្រសិនស្រ្តី ដែលមានចំនួនពាក់កណ្តាលនៃប្រជាជនពិភពលោក មិនត្រូវបានគេ​គិតគូឱ្យបានចូលរួម និងឱ្យបានដឹក នាំពេញទំហឹងនិងស្មើភាព ក្នុងជីវភាពសង្គម នយោបាយ និងសេដ្ឋកិច្ច។ អនុសញ្ញា CEDAW ជួយឱ្យយើ​ងបន្ត​មានគ្រឹះដ៏រឹងមាំសម្រាប់កសាងបាន នូវពិភពលោកមួយដែលធន់ជាងមុន និងសង្គមមួយដែលមានបរិយាប័ន្នទូលាយជាងមុន។”

លោកស្រីNicole Ameline អ្នកជំនាញរបស់គណៈកម្មាធិការCEDAW និងជាជនបង្គោលរបស់សហភាពអន្តរសភា ធ្លាប់លើកឡើងថា៖ ”សមាជិកសភា គឺជាកត្តាជំរុញដ៏សំខាន់នៃការវិវត្តដ៏ត្រឹមត្រូវ ឆ្ពោះទៅកាន់សមភាពយេនឌ័រ ក្នុងគ្រប់ទិដ្ឋភាពនៃការរស់នៅ។ គណៈកម្មាធិការ CEDAW និងសហភាព អន្តរសភា​​ បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បី ធានាបានថាស្ថាប័នសភា និងសមាជិកសភា​ អាចអនុវត្តយ៉ាង​ពេញលេញ នូវតួនាទីរបស់ខ្លួនក្នុងការនាំមានបម្រែបម្រួល និងក្នុងការលើកកម្ពស់សិទ្ធិស្រ្តី ទាំងក្នុងទិដ្ឋភាពច្បាប់ និងអារម្មណ៍របស់​ប្រជាពល​រដ្ឋ។”

លោកMartin Chungon អគ្គលេខាធិការសហភាពអន្តរសភា បានថ្លែងថា៖”ទោះបីគេឃើញមានវឌ្ឍ នភាព និងការអនុម័តស្ទើរពេញ​ពិភពលោកលើអនុសញ្ញាCEDAW ក៏ដោយ ប៉ុន្តែមកទល់នឹងពេលនេះ គេ មិនទាន់ឃើញប្រទេសណា​មួយ អះអាងថាខ្លួនសម្រេចបាន​ទាំងស្រុង​នូវសមភាពយេនឌ័រឡើយ។ ការពិតទៅ បច្ចុប្បន្ននេះវឌ្ឍនភាពនៃសិទ្ធិស្រ្តី និងសមភាពយេនឌ័រ កំពុងប្រឈមនឹងហានិភ័យនៃការវិលថយ ក្រោយ ដោយសារវិបត្តិជាច្រើន តួយ៉ាងដូចជាវិបត្តិជំងឺឆ្លងកូវីដ-១៩ វិបត្តិបម្រែបម្រួលអាកាសធាតុ និងកំ- ណើននៃអំណាចផ្តាច់ការ។ ឈរលើមូលដ្ឋាន​នេះ ខ្ញុំសន្និដ្នានថា សៀវភៅថ្មីនេះ ចេញផ្សាយចំពេលនៃតម្រូវការ ជាសៀវភៅផ្តល់នូវចលនាការ (momentum) និងជាឯកសាររំលឹកថា ការអនុវត្ត​អនុសញ្ញា CED AW គួរតែជាការងារប្រចាំថ្ងៃរបស់យើង”។

សៀវភៅថ្មីត្រូវបានផ្សព្វផ្សាយផ្លូវការក្នុងព្រឹត្តិការណ៍ពិសេសមួយ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣៕

http://ព័ត៌មានពីសហភាពអន្តរសភា(IPU) ០២-០៧-២៣- តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/press-releases/2023-06/new-handbook-mobilizing-parliaments-eliminate-discrimination-against-women



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`